ភ្នំពេញ ៖ ប្រទេសសមាជិកអាស៊ានទាំង ១០ បានឯកភាពគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការសហការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យក្លាយជាយុទ្ធនាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនានៅក្នុងតំបន់អាស៊ានឡើងវិញ ក្រោយមានការធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ-១៩ ចូលមករំខានដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិចូលមកក្នុងតំបន់នេះ។ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានលើកទី៥៤ តាមប្រព័ន្ធអនឡាញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដឹកនាំដោយកម្ពុជា។នាឱកាសនោះដែរ តំណាងប្រទេសសមាជិកអាស៊ានបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការស្តារវិស័យទេសចរណ៍អាស៊ាននៅពេលខាងមុខ ជាពិសេសបានសម្រេចរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍អាស៊ាន ដោយយកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ (SEA Game 2023) ជាព្រឹត្តិការណ៍ទាក់ទាញទេសចរអន្តរជាតិមកទស្សនាតំបន់របស់ខ្លួន។ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការរៀបចំផែនការផ្សព្វផ្សាយនេះនឹងពិភាក្សាលម្អិតក្នុងកម្រិតគណៈកម្មាការទេសចរណ៍អាស៊ាន។ស្របនឹងគំនិតផ្តួចផ្តើមនេះ អាស៊ានក៏បានឯកភាពលើការដាក់ឲ្យអនុវត្តនៅពេលខាងមុខនូវផែនការស្តារវិស័យទេសចរណ៍អាស៊ាន អមដោយការរៀបចំគោលការណ៍អាស៊ានរួមស្តីពី អនាម័យ និងសុវត្ថិភាពដែលនឹងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០២១នេះ។លើសពីនេះទៀត អាស៊ានក៏បានឯកភាពដាក់ចុះកម្មវិធីស្តារវិស័យទេសចរណ៍ផ្ទៃក្នុង (Intra-ASEAN Travel Program) អាស៊ានដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។សូមរំលឹកថា ប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងកម្ពុជាផងដែរ បាននិងកំពុងរៀបចំបើកទទួលឡើងវិញនូវវិស័យទេសចរណ៍អន្តរជាតិរបស់ខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា