(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ២កន្លែង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ។ក្នុងដំណើរចុះពិនិត្យនោះ ពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រ២ទីតាំង ក្នុងស្រុកក្រូចឆ្មារ រួមមានបឹងកន្តេរ និង ទំនប់ស្ទាក់ទឹកព្រែកតាកុច ជាទីតាំងប្រភពទឹកយ៉ាងសំខាន់នារដូវប្រាំង សម្រាប់ស្តុកទឹក និងបង្ហូរទឹកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាកសិករ ស្ថិតក្នុងស្រុកក្រូចឆ្មារ។ឯកឧត្តមបណ្ឌិត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញត្រូវសហការគ្នា ធ្វើយ៉ាងណាធានាទឹកឲ្យមានគ្រប់គ្រាន់ ចេញពីទីតាំងប្រភពទឹកទាំង២ខាងលើ សម្រាប់ស្តុកទុកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ពិសេសនារដូវប្រាំង ខណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំធានារាល់ការចំណាយទាំងអស់ ក្នុងការសាងសង់ និងជួសជុលទីតាំងទាំង២នេះ។បន្ទាប់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក បន្តដំណើរចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធសុខាភិបាលក្នុងស្រុកក្រូចឆ្មារ ចំនួន០៣ទីតាំង រួមមាន៖១.ពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងឃុំក្រូចឆ្មារ២.ពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងឃុំក្រូចឆ្មារ ៣.ពិនិត្យមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកំពង់ទ្រាស ឃុំកំពង់ទ្រាស៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា