ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈឧបត្ថម្ភដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងស្រុកទឹកផុស
Fri,13 August 2021 (Time 07:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 445នាក់)

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល គណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាលដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង
ខេត្តបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអ្នកជំងឺកូវីដ-១៩នៅមណ្ឌលកម្រឹតស្រាល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកសូត្រ សង់ អភិបាលស្រុកទឹកផុស បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព អ្នកជំងឺ-១៩កម្រិតស្រាល ដែលកំពុងសម្រាកក្នុងមណ្ឌលព្យាបាលសព្វថ្ងៃនៅស្រុកទឹកផុសមានចំនួន ៤៤នាក់ ស្រី២២នាក់ ក្នុងនោះមានពលករថ្មីមកពីថៃចំនួន០៧នាក់ ស្រី ០៣ និងមកពីស្រុក
រលាប្អៀរ ២០ស្រី១២ក្រុងកំពង់ឆ្នាំង ០២ស្រុកកំពង់លែង ០៣ស្រី០១ ស្រុកទឹកផុស ១៨ ស្រី០៩និងស្រុកកំពង់ត្រឡាច ០១ ស្រី០។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងតំណាងរាស្រ្ត តែងតែគិតគូរ និងកៀរគរកជំនួយពីសប្បុរសជននានាដើម្បីយកផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងខេត្ត ពិសេសតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលក្នុងខេត្តដែលកំពុងមានបញ្ហាប្រឈមសម្រាប់ចាត់ចែងក្នុងមណ្ឌល ជូនប្រជាពលរដ្ឋសម្រាកព្យាបាលនិងធ្វើចត្តាឡីស័ក។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ទិ បានអំពាវនាវឱ្យបងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលត្រូវខិតខំថែទាំសុខភាពអោយបានល្អ អនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្រមទាំងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ដើម្បីឆាប់ជាសះស្បើយ វិលទៅជួបជុំក្រុមគ្រួសារវិញ។

ក្នុងពេលនោះឯកឧត្តម លោកជំទាវ ក៏បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តដល់មណ្ឌលព្យាបាលអ្នកជំងឺកម្រិតស្រាលស្រុកទឹកផុសមាន: អង្ករចំនួន ១តោន ត្រីខ០៣ កេស,ទឹកសុទ្ឌ ១០ កេស មីជាតិ ១០ កេស,ម៉ាស់២កេស
ធំ ស្មើ៥០០០ម៉ាស់,អាល់កុល ៦០លីត្រ ទឹកអំពិល ១០កេស
ភេសជ្ជៈវីហ្គើ១០កេស៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1709 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9700 នាក់
ខែនេះ :
40029 នាក់
3 ខែនេះ :
102194 នាក់
សរុប :
1234482 នាក់