ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញចុះពិនិត្យក្រុមការងារដែល សម្របសម្រួល និងធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ
Sat,14 August 2021 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 457នាក់)

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ថ្នាក់ដឹកនាំមន្ត្រី កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញពិនិត្យមើលក្រុមការងារកងកម្លាំងចម្រុះ គ្រូពេទ្យ សម្របសម្រួលពិនិត្យសុខភាព ធ្វើតេស្តរហ័ស បងប្អូនត្រឡប់មកពីប្រទេសថៃ នៅច្រកអូរបីជាន់ និងច្រកបឹងត្រកួន ដើម្បីយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលចត្តាឡីស័ក និងករណីមានអ្នកវិជ្ជមានកូវីដ១៩ យកទៅកន្លែព្យបាល នៅថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទោះបីជាបងប្អូនមកមានចំនួនច្រើនជាធម្មតា តែក្នុងនាមគណៈបញ្ជការឯកភាពខេត្ត រួមជាមួយកងកម្លាំងទាំងអស់ មន្ត្រីសុខាភិបាល មន្ត្រីពាក់ព័ន្ធបានរៀបចំត្រៀមលក្ខណៈទាំងអស់ ដើម្បីចាត់ចែងសម្របសម្រួលបងប្អូនពលករអោយបានល្អ តាមវិធានសុខាភិបាល និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋទាំងអស់ គ្រប់កាលៈទេសៈ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានណែនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ កាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ពិសេសកូវីដ១៩ ប្រភេទdelta។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ថវិកាមួយចំនួនឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធដែលល្បាតតាមគោលដៅ និងគោលដៅច្រកនីមួយៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1111 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9102 នាក់
ខែនេះ :
39431 នាក់
3 ខែនេះ :
101596 នាក់
សរុប :
1233884 នាក់