ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ AstraZeneca ដល់អតីតយុទ្ធជន និងមន្រ្តីរាជការ
Sun,15 August 2021 (Time 07:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 402នាក់)

តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ អមដំណើរដោយ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកទី ៣ (ដូសជំរុញ) AstraZeneca ជូនដល់អតីតយុទ្ធជន និងមន្រ្តីរាជការជួរមុខ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយ អតីតយុទ្ធជននាឱកាស នោះថា ការចាក់ដូសទី៣ (ដូសជំរុញ)នេះគឺ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ។ ព្រមទាំងផ្តាំផ្ញើឲ្យបងប្អូន បន្តអនុវត្តវិធានការ ការពារ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនបំផុត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងទាំង អស់កុំភ្លេចអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល៣កុំ និង៣ការពារ បើទោះបីជាយើងបានទទួលចាក់ វ៉ាក់សាំងដូសទី៣ ឬដូសជំរុញយ៉ាងណាក៏ដោយ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតែបន្តឆ្លងដល់យើងគ្រប់ពេលវេលា ប្រសិនបើយើងធ្វេសប្រហែស និងមើលងាយស្ថានការណ៍នោះ។

បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ បានបញ្ជាក់ថា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី១ សំរាប់យុទ្ធនាការចាក់ជូនបងប្អូន អតីតយុទ្ធជន នឹងបន្តចាក់ជូនពួកគាត់ដល់មូលដ្ឋានដូចកាលចាក់លើកទី១ និងលើកទី២ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2277 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7673 នាក់
ខែនេះ :
28120 នាក់
3 ខែនេះ :
91658 នាក់
សរុប :
1170250 នាក់