ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬជំរុញជូនសមាជិកសមាគមអតីតយុទ្ធជន និងកម្លាំងនគរបាលខេត្តស្វាយរៀង
Mon,16 August 2021 (Time 11:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 432នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣ អាស្ត្រាហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនដល់សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំងនៃស្នងការនគរបាលខេត្ត្តស្វាយរៀង ស្ថិតនៅសាលប្រជុំធំអគារ «ឃ» សាលាខេត្ត។

មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ព្រមទាំងសមាជិកអតីយុទ្ធជន និងលោកគ្រូ អ្នកគ្រូពេទ្យជួរមុខមួយចំនួនទៀត។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួននៅខេត្តស្វាយរៀងរៀងយើង។

ឯកឧត្តមបន្តថា បើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងអំពីសារប្រយោជន៍នៃវ៉ាក់សាំងដូសទី៣រួមមាន ៖ ១. ធ្វើឱ្យអង់ទីគ័រប្រឆាំងជាមួយមេរោគឡើងខ្ពស់។ ២. ជំរុញឱ្យសរីរាង្គកាន់តែមាំទាំថែមទៀត។ ៣. អាចការពារ និងវាយបកនូវវីរុសកូវីដ១៩។ ៤. ជួយជំរុញឱ្យខ្លួនរបស់យើងមានភាពសាំនឹងមេរោគដែលចូលខ្លួនយើង កុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬដ ល់ស្លាប់។ ៥. ធ្វើឱ្យក្នុងខ្លួនយើងមានប្រព័ន្ធការពារ អាចការពារមេរោគផ្សេងៗនៅពេលដែលអ្នកឆ្លងមេរោគ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវដល់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ «៣ការ ពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1449 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9440 នាក់
ខែនេះ :
39769 នាក់
3 ខែនេះ :
101934 នាក់
សរុប :
1234222 នាក់