ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃច័ន្ច៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងឧត្តមសេនីយ៍ទោ សាន្ត គឹមអឿន មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តមណ្ឌលគិរី និងបានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញដូសទី៣ (អាស្ត្រាហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនដល់អតីតយុទ្ធជនខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលខេត្តមណ្ឌលគិរី។ឯកឧត្តម ស្វាយ សំអ៊ាង សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការគៀងគវ៉ាក់សាំង ដើម្បីជំរុញដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តមណ្ឌលគិរី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំលែងខ្លួនថ្មីផងដែរ។ជាមួយគ្នានេះ ឯកឧត្តម ស្វាយ សំអ៊ាង បន្តសូមអំពាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មកដល់ពេល នេះខេត្តមណ្ឌលគិរី បានចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ចាក់ជូនអតីតយុទ្ធជនចំនួន២០០នាក់ក្នុងគម្រោងត្រូវចាក់ជូនអតីតយុទ្ធជន។ឯកឧត្តមបន្តទៀតថា បញ្ហា នៃការឆ្លងជំងឺកូវីដ១៩ នៅខេត្តមណ្ឌលគិរី គឺបានថមថយដែរ នេះគឺដោយការគ្រប់គ្រង បានល្អ ទាំងអ្នកមានវិជ្ជមានកូវី-១៩ និងអ្នកពាក់ពន្ធ័ទី២ បូកនិងការចាក់វ៉ាក់សាំងទី៣ ចូលរួមអនុវត្តវិធានរបស់រាជរដ្ឋាភិបាល និងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្ត និងការអនុវត្តច្បាប់ ប្រយុទ្ធប្រឆាំងកូវីដ១៩ក៏កំពុងរឹតបន្តឹង ទើបគ្រប់គ្រងបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា