ខេត្តមណ្ឌលគិរី ៖ វ៉ាក់សាំងលើកទី៣ ឬហៅថា ដូសជម្រុញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចាក់ជូនដល់នាយ នាយរងអាវុធហត្ថ និងគ្រួសារកងទ័ព ដើម្បីបង្កើនប្រសិទ្ឋភាពការពារការចម្លងជំងឺកូវីដ១៩ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាព្រឹកថ្ងៃទី១៦ សីហា ២០២១ ដែលប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាល បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានបន្តចាក់វ៉ាក់សាំងដូសទី៣ ជូនកម្លាំងទាំងបីប្រភេទ និងចាក់ដូសទីមួយ និងទី២ ជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន។លោកឧត្តមសេនីយ៏ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលយកចិត្តទុកដាក់ដល់កម្លាំងទូទាំងប្រទេស ដើម្បីសុខមាលភាពរបស់គ្រួសារកងកម្លាំង នាយឧត្តមសេនីយ៏អគ្គមេបញ្ជាការ បានផ្តល់វ៉ាក់សាំងដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សម្រាក់ចាក់ជូននាយ នាយរងអាវុធហត្ថ និងគ្រួសារ។លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បន្តថា ដោយមានការសហការរវាងក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ទីរសុខាភិបាល នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានរៀបចំ យកសំណាកដល់នាយ នាយរង អាវុធហត្ថទាំងអស់ មុនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ លោកឧត្តមសេនីយ៍មេបញ្ជាការ បញ្ជាក់ថា ក្នុងការផ្តល់ជូននូវវ៉ាក់សាំងដូសទីបី ដល់កម្លាំងអាវុធហត្ថ និងគ្រួសារមានចំនួន២៥៦ដូស បានទទួលការចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា រួចរាល់១០០%។នាយ នាយរងអាវុធហត្ថខេត្តមណ្ឌលគិរី និងគ្រួសារ បានថ្លែងអំណរគុណជាអនេកចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ និងកម្លាំងជួរមុខ។ ដោយសារការយកចិត្តទុកដាក់នេះ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងគ្រួសារ បានទទួលការចាក់វ៉ាក់សាំងលើកទី៣ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ គ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា