នៅព្រឹកថ្ងៃទី៣១ ខែកក្កដាឆ្នាំ ២០២១នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានដឹកនាំក្រុមការងារមន្ទីរស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យឃ្លាំងចំនួន៣ កន្លែងក្នុងស្រុក-ក្រុងចំនួន៣ ដើម្បីរៀបចំធ្វើមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំរួចរាល់ជាស្ថាពរ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងត្រូវត្រៀមការបើកសាលារៀនឡើងវិញចាប់ពីកម្រិតអនុវិទ្យាល័យឡើង។ហើយទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានត្រៀមប្រគល់អគារសិក្សាដែលបានយកមកធ្វើជាមណ្ឌលចត្តាឡីស័កនា និងមន្ទីរពេទ្យព្យាបាលកម្រិតស្រាល ពេលកន្លងមក ជូនក្រសួងអប់រំ យុវជន និងកីឡាវិញ។ បេតិនេះយើងត្រូវចាប់ផ្ដើម ជួយជួសជុលអាគារ ចំនួន០៣កន្លែង ក្នុងខេត្តកំពង់ចាម សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងធ្វើជាមន្ទីរពេទ្យព្យាបាលកម្រិតស្រាលរបស់រដ្ឋបាលខេត្ត ក្នុងនោះរួមមាន៖ ១- ឃ្លាំងពាណិជ្ជកម្ម នៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ ២- ឃ្លាំងពាណិជ្ជកម្ម នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម សម្រាប់ត្រៀមរៀបចំធ្វើជាមន្ទីរពេទ្យព្យាបាលកម្រិតស្រាលរបស់រដ្ឋបាលខេត្ត។ ៣- ឃ្លាំង នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស សម្រាប់ត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថាការជួសជុល និងរៀបចំទីតាំងទាំង០៣ កន្លែងនេះ ត្រូវរៀបចំឱ្យបានសមរម្យ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក សម្រាកព្យាបាល និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។ ហើយការរៀបចំជួសជុលអគារទាំង០៣ទីតាំង ត្រូវរៀបចំសាងសង់បន្ទប់ទឹក (ប្រុស-ស្រី), ភ្ជាប់បណ្តាញទឹកស្អាត, បំពាក់បរិក្ខារអគ្គីសនី សម្ភារៈចំបាច់មួយចំនួនរួមមាន៖ គ្រែអ្នកជំងឺ(មុង ពូក ខ្នើយ ភួយ) រួមនឹងសម្ភារៈបរិក្ខាពេទ្យឱ្យស្របតាមលក្ខណៈបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ គូរបញ្ជាក់ថា៖ ចាប់តាំងពីការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣.៨៩០ករណី ស្រី ២.៤៨៥នាក់ ជាសះស្បើយ ២.៩៣៧នាក់ ស្រី ១.៩៩៨នាក់ និងករណីស្លាប់ ៨៩នាក់ ស្រី ៦០នាក់។ បច្ចុប្បន្ន អ្នកឆ្លង និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៦៤នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា