កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម អម សុភា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះបណ្តាលឱ្យក្មេងប្រុស ស្រី០២នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍នូវការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សមាជិកក្នុងគ្រួសារដែលត្រូវជាកូន និងជាចៅ ជាទីស្រឡាញ់របស់ក្រុមគ្រួសារពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ កន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋជួបការលំបាក និងងាយរងគ្រោះគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក្នុងនាមរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏សូមមរណៈទុក្ខ និងចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសពនឹងឧទ្ទិសដល់ឌួងវិញ្ញាណក្ខន្ធក្មួយទាំង០២ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តល់ជូនអំណោយកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ អង្ករចំនួន ៤២៥គីឡូក្រាម មី១០កេស ត្រីខ ០៥យួរ ទឹកសុទ្ធ ០៦កេស ទឹកផ្លែឈើ០៥កេស ទឹកត្រី០២យួរ ទឹកសុីអុីវ០២យួរ ម៉ាស់០២ប្រអប់ និងថវិកាចំនួន ២លាន ២សែនរៀល សម្រាប់ទុកចាត់កម្មវិធីបុណ្យ។ក្នុងពេលនោះផងដែរតំណាងក្រុមគ្រួសារសពបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានី រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អភិបាលខេត្ត ថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត ដែលតែងគិតគូរពីសុខទុក្ខគ្រួសារគាត់កំពុងជួបការលំបាកនិងបាត់បង់មនុស្សជាទីស្រឡាញ់។ សូមគោរពជូនពរសម្តេច ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត សូមមានសុខភាពល្អ និងថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត សូមមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា