នាព្រឹកថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់លិខិតថ្លែងអំណរគុណ ចំពោះការលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការមកជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ជូនប្រជាជនក្នុងខេត្តឧត្ដរមានជ័យ។ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងខេត្តឧត្តរមានជ័យនិយាយជារួម និងក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទនិយាយដោយឡែក និងក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្ដមសូមសម្តែងនូវបីតិសោមនស្សរីករាយ និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានបញ្ជូន ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងយន្តការសម្របសម្រួល និងដឹកនាំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មកចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ និងដូសទី២ ជូនដល់មន្ត្រីរាជការ និងបងប្អូនប្រជា ពលរដ្ឋក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ របស់ខេត្តឧត្តរមានជ័យដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ឯកឧត្ដមអភិបាលខេត្ត សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបបានទាន់ពេលវេលាក្នុងគ្រាដ៏លំបាកនៃការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលការលះបង់ដ៏មានតម្លៃរបស់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមចំណែកទប់ស្កាត់ចរន្តនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តឧត្តរមានជ័យផ្ទាល់។ជាចុងក្រោយ ឯកឧត្ដមសូមគោរពជូនពរ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទាំងអស់បានទទួលនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា