នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ ២០២១ នាសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការកំណត់ព្រំប្រទល់ និងធ្វើការចុះបញ្ជីដីរដ្ឋជូនក្រសួងការពារជាតិសម្រាប់ជំរុញដាក់ឲ្យដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលាហ្វឹកហ្វឺន "តេជោសែនជុំគិរី" ដែលមានសមាសភាពចូលរួមពីតំណាងក្រសួងការពារជាតិ កងទ័ពជើងគោក អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ទីរ អង្គភាព អាជ្ញាធរ ស្រុកពាក់ព័ន្ធក្នុងខេត្តក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០។ កិច្ចប្រជុំផ្ដោតជាសំខាន់ ការពិនិត្យពិភាក្សាទៅលើ ទីតាំងភូមិសាស្រ្ត លក្ខណៈបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់ ដីជាក់ស្ដែងក្នុងបច្ចុប្បន្នភាព និងការជំរុញអនុវត្តសេចក្ដីសម្រេចលេខ០៣៨ របស់រដ្ឋបាលខេត្តកំពត ពាក់ព័ន្ធនឹងយន្តការគណៈកម្មការនិងអនុគណៈកម្មការខាងលើនេះ នៅពេលចុះអនុវត្តឲ្យមានប្រសិទ្ធភាព ពិសេសពាក់ព័ន្ធលើតួនាទី ភារកិច្ចនៃគណៈកម្មការ ក្នុងគោលដៅ ចុះទៅអនុវត្តសកម្មភាពជាក់ស្ដែងក្នុងភូមិសាស្ត្រដើម្បីកំណត់ព្រំប្រទល់ ឲ្យបានជាក់លាក់ ដើម្បីឈានទៅដល់ការរៀបចំឯកសារផែនទី សម្រាប់ធ្វើការចុះបញ្ជីដីរដ្ឋ ជូនក្រសួងការពារជាតិ ដាក់ឲ្យដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលាហ្វឹកហ្វឺន "តេជោសែនជុំគិរី"។ ការចុះពិនិត្យ និងការដោះស្រាយផលប៉ះពាល់ ដោយធ្វើការផ្ដោត ទៅលើអត្តសញ្ញាណកម្មមនុស្ស អត្តសញ្ញាណកម្មដីរបស់ប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្ដែង។មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងពីការគាំទ្រនូវមតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ពាក់ព័ន្ធអំពីឱ្យមានការកំណត់ព្រំច្បាស់លាស់ ផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្ត ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីយកមកពិនិត្យ និងដោះស្រាយតាមលំដាប់លំដោយអោយមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្តក៏បាន ស្នើឲ្យក្រុមការងារ ត្រូវសហការគ្នាអនុវត្តនូវចំណុចសំខាន់ៗ រួមមានគឺទី៖១-ត្រូវជំរុញការអនុវត្តសេចក្ដីសម្រេច លេខ០៣៨ របស់រដ្ឋបាលខេត្តកំពត លឿនឆាប់រហ័សបន្ទាន់ក្នុងការអនុវត្តចុះកំណត់ព្រំ និងធ្វើការចុះបញ្ជីដីរដ្ឋជូនក្រសួងការពារជាតិសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីនេះ២-ត្រូវពិនិត្យឲ្យបានច្បាស់លាស់ពីផលប៉ះពាល់ ដែលក្រុមការងារមិនទាន់បានដោះស្រាយ ៣- គណៈកម្មការនេះត្រូវតែចុះទៅពិនិត្យដល់ទីតាំងភូមិសាស្ត្រជាក់ស្ដែង ដើម្បីឈានទៅដល់ការកំណត់ព្រំក្នុងការចុះបញ្ជីដីជូនក្រសួងការពារជាតិដើម្បីគ្រប់គ្រង ៤-ត្រូវពិនិត្យមើលអំពីបញ្ហាដែលពាក់ព័ន្ធក្នុងតំបន់គ្រប់គ្រងដីនេះដែលស្ថិតក្នុងរដ្ឋបាលខេត្តតាកែវ ដែលកំណត់ដោយព្រះរាជក្រឹត្យដើម្បីចុះពិនិត្យមើលអំពីបញ្ហាក្នុងការអនុវត្ត។ ទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាក្រុមការងារនឹងខិតខំអនុវត្តឲ្យទទួលបានលទ្ធផលសម្រេចនៅពេលខាងមុខនេះ។សូមបញ្ជាក់ថា ទីតាំងភូមិសាស្រ្តដែលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាលាហ្វឹកហ្វឺន"តេជោសែនជុំគិរី" នេះគឺស្ថិតនៅក្នុង ឃុំតាកែនស្រុកឈូក និងឃុំស្នាយអញ្ជិត ឃុំស្រែចែង ឃុំត្រពាំងរាំង ក្នុងស្រុកជុំគីរីខេត្តកំពតដែលមានទំហំផ្ទៃដី ប្រមាណ១៧.០៨៧ហ.ត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា