(ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឧត្ដរមានជ័យ អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនពលករដែលបានធ្វើចំណាក់ស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់។ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរ-អង្គភាព ជាពិសេសមន្ត្រីសុខាភិបាល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនាពេលកន្លងមក ពិសេសលើការគ្រប់គ្រងមើលថែបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនពលករ ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមជាមួយអាជ្ញាធរ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់ខ្សែចម្លង់នៃការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៃប្រទេសកម្ពុជាទាំងមូល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា