ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋកង្វះខាតថាមពលអគ្គិសនីប្រើប្រាស់ក្នុង ឃុំចំនួន៣ នៃស្រុកទឹកឈូ
Fri,20 August 2021 (Time 06:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 397នាក់)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ ឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អញ្ជើញចុះទៅដល់ ភូមិត្រពាំងព្រីងខាងជើងស្រុកទឹកឈូ ខេត្តកំពត ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខនិងជំរុញការដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដែលបានស្នើសុំបញ្ហាកង្វះខាតថាមពលអគ្គិសនីប្រើប្រាស់ ។

គ្រួសារប្រជាពលរដ្ឋ ដែលកង្វះថាមពលអគ្គិសនីប្រើប្រាស់ និងបានស្នើ ដល់ថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ដោះស្រាយពេលនេះគឺមានប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំចំនួន៣ សរុបចំនួន៣៦៥គ្រួសារ។ ក្នុងនោះមានគ្រួសារប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយចំណែកឯ គ្រួសារចំនួន១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញ អគ្គីសនីបានតប្រើប្រាស់ថ្មី ប៉ុន្តែគុណភាពភ្លើងមានការរអាក់រអួលនិងខ្សោយទើបសំណូមពរឲ្យបង្កើនគុណភាពបន្ថែម។

តាមការលើកឡើង នៅក្នុងឱកាសនោះពីសេវាករអគ្គិសនី ក៏ដូចជំនាញ មូលហេតុកង្វះខាតបណ្ដាញអគ្គិសនីតចូលមកក្នុងតំបន់នេះ ដោយសារមានបញ្ហាប្រឈមមួយចំនួន ពីព្រោះតំបន់នេះជាតំបន់ដាច់ស្រយាល មានផ្ទះ និងការរស់នៅ របស់ប្រជាពលរដ្ឋភាគច្រើននៅចំការតាមជើងភ្នំ ដាច់ឆ្ងាយពីគ្នា មានការអភិវឌ្ឍថ្មីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមិនទាន់ល្អប្រសើរ។ តែទោះបីយ៉ាងណាជំនាញ និងសេវាករអគ្គិសនី កំពុងសិក្សាគម្រោងនឹងបានសហការគ្នាជំរុញការអនុវត្តក្នុងការដាក់បណ្ដាញអគ្គិសនីក្នុងតំបន់នេះយ៉ាងយូរនៅដើមឆ្នាំ ២០២២ ខាងមុខនេះ។

ទោះបីយ៉ាងណាជាការឆ្លើយតប និងការដោះស្រាយ សំណូមពរជូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន បានចាត់ទុកវិស័យអាទិភាព ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ជាវិស័យសំខាន់។ ដូច្នេះ បញ្ហាកង្វះខាត ថាមពលអគ្គិសនីប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្នុងនាមជាអាជ្ញាធរ និងជំនាញក៏ដូចជាសេវាករ មិនត្រូវព្រងើយកន្តើយ ដាច់ខាតត្រូវតែរួមសហការគ្នាជំរុញការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់ឆាប់បំផុត។

ដូច្នេះដើម្បីពន្លឿនការដោះស្រាយ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវគោលការណ៍សំខាន់ៗ ដើម្បីឲ្យក្រុមការងារអនុវត្ត និងដោះស្រាយឱ្យមានថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងតំបន់នេះ៖
១-ត្រូវបង្កើតក្រុមការងារដែលមានអង្គភាពជំនាញ និងអាជ្ញាធរចូលរួមសហការជាជំហានដំបូងដើម្បីសិក្សាអោយបានលឿនឆាប់រហ័ស។
២-ជំរុញការអនុវត្តនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះយ៉ាងយូរដើម្បីដាក់តបណ្ដាញអគ្គិសនី។
៣-ត្រូវធ្វើយ៉ាងយូរនៅដើមឆ្នាំ២០២២នេះ ឱ្យមានបណ្ដាញអគ្គិសនីសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងមូលដ្ឋាននេះ។

ក្នុងឱកាសនោះដើម្បីដោះស្រាយភាពចាំបាច់បន្ទាន់ តម្រូវការក្នុងគ្រួសារប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តក៏បាន ជូនឧបករណ៍អគ្គិសនី ប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) សម្រាប់គ្រួសារ ប្រជាពលរដ្ឋដែលខ្វះខាតអគ្គិសនីប្រើប្រាស់ ២៧៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានមួយគ្រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1229 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9220 នាក់
ខែនេះ :
39549 នាក់
3 ខែនេះ :
101714 នាក់
សរុប :
1234002 នាក់