ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឧត្តមសេនីយ៍ឯក ស ថេត កោតសសើរដល់កងកម្លាំងដែលបានខិតខំបំពេញការងារជូនជាតិ ជូនអង្គភាព និងប្រជាជន
Mon,02 August 2021 (Time 03:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 480នាក់)

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់កងកម្លាំងដែលបានពេញភារកិច្ចជូនជាតិ ជូនអង្គភាព ជាពិសេសបម្រើប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ ដូចជាការល្បាតដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការការពារប្រតិភូជាតិ អន្តរជាតិ ជាពិសេសការអនុវត្តបម្រាមគោចរនៅពេលយប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩ ៖ ០០នាទីយប់ ដល់ម៉ោង ៣ ៖ ០០នាទីទៀបភ្លឺ ក៏ដូចជាការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។

ទន្ទឹមនេះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់ប្រធានអង្គភាពត្រូវតែយកចិត្តតាមដានសុខភាពរបស់មន្ត្រីក្រោមឱវាទជាប្រចាំ ហើយមន្ត្រីទាំងអស់ត្រូវកាត់សក់ខ្លីជានិច្ច ស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ និងត្រូវបម្រើសេវាទូទៅជូនប្រជាពលរដ្ឋឲ្យបានល្អ ហើយលោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌនីមួយៗ លោកអធិការខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់តាមដានព័ត៌មាន និងត្រូវតែឆ្លើយតបដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ២៤/២៤ម៉ ជាពិសេសត្រូវលើកទូរស័ព្ទរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឧត្តមសេនីយ៍ ស ថេត បញ្ជាក់បន្ថែមថា បើមន្ត្រីរូបណាមិនលើកទូរស័ព្ទប្រជាពលរដ្ឋ សូមទាក់ទងមក ឯកឧត្តមផ្ទាល់តាមរយៈលេខទូរស័ព្ទ 012 203 777 និងក្រុមការងារព័ត៌មានប្រតិកម្មរហ័ស តាមរយៈលេខទូរស័ព្ទ 069 516 999។

ការថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំ ខែកក្កដា និងលើកទិសដៅការងារសម្រាប់ ខែសីហា ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះមានការចូលរួមពី លោក-លោកស្រី ជាស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3433 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
8829 នាក់
ខែនេះ :
29276 នាក់
3 ខែនេះ :
92814 នាក់
សរុប :
1171406 នាក់