នាថ្ងៃទី២២ សីហា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល និងផ្តល់អំណោយស្បៀងអាហារដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជូនកម្លាំងប្រជាការពារ ១៩៨ នាក់ មកពី៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ។ថ្លែងសំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍កោតសរសើរ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធ កង កម្លាំងប្រជាការពារ ទាំងអស់ ដែលបានខិតខំទាំងថ្ងៃយប់ដើម្បីប្រយុទ្ធនឹងកូវីដ១៩ សូមប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ណែនាំដល់កម្លាំងប្រជាការពារ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា