ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២២ខែសីហាឆ្នាំ២០២១ អគារមជ្ឈមណ្ឌលស្តុបបន្លែផ្លែឈើតាមស្តង់ដារជប៉ុន ដែលចំណាយថវិកាប្រមាណជាងបួនម៉ឺនដុល្លារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឲ្យសហគមន៍ផលិតបន្លែផ្លែឈើខេត្តមណ្ឌលគិរី ប្រើប្រាស់ជាផ្លូវការ ដើម្បីរក្សាគុណភាពបន្លែផ្លែឈើធម្មជាតិ ផ្គត់ផ្គង់ដល់អ្នកទទួលទិញ និងអតិថិជនតាមគោលដៅផ្សេងៗ។លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា អគារមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល និងកន្លែងស្តុកត្រជាក់នេះ គឺជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ អគារនេះអាចជួយសម្រួលដល់បងប្អូនប្រជាកសិករ ដែលផលិតបន្លែផ្លែឈើតាមបែបធម្មជាតិ អាចរក្សាទុកផលិតផលរបស់ពួកគាត់ បានរយៈពេលយូរ ដើម្បីធ្វើការផ្គត់ផ្គង់ទៅដល់ទីផ្សារសំខាន់ៗ ដែលទទួលទិញនៅក្នុងប្រទេសកម្ពុជា។អគារមជ្ឈមណ្ឌលនេះ អាចឱ្យបងប្អូនប្រជាកសិករធ្វើការលាងសម្អាតបន្លែផ្លែឈើ និងរៀបចំទុកដាក់ឱ្យមានរបៀប និងមាមសណ្ដាប់ធ្នាប់ រួមទាំងមានបន្ទប់សម្រាប់ធ្វើការក្លាស្សេរក្សាគុណភាពបានយូរ។លោក សុង ឃាង បានបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានសហគមន៍ទាំងអស់ចំនួន ៣៨សហគមន៍ ដែលកំពុងផលិតបន្លែធម្មជាតិ ដោយក្នុងមួយថ្ងៃគាត់អាចធ្វើការប្រមូលបន្លែបង្ការ ប្រមាណជិតមួយតោន សម្រាប់ផ្គត់ផ្គង់ទៅដល់អតិថិជន។ ការសាងសង់អគារមជ្ឈមណ្ឌល សម្រាប់ស្តុបបន្លែផ្លែឈើនេះគឺមានប្រយោជន៍ខ្លាំងណាស់ នៅពេលដែលបន្លែផ្លែឈើរបស់ប្រជាកសិករ មិនអាចលក់អស់ នៅក្នុងរយៈពេលឆាប់ គឺអាចយកមករក្សាទុកនៅទីនេះដោយមានបរិក្ខារសម្ភារ និងការរៀបចំទុកដាក់ស្របទៅតាមស្តង់ដារគុណភាពខ្ពស់ ក្នុងរយៈពេលយូរសម្រាប់ធ្វើការផ្គត់ផ្គង់នៅពេលក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា