(ខេត្តមណ្ឌលគិរី) នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យជួរមុខ ដែលប្រចាំការនៅគោលដៅខេត្តមណ្ឌលគិរី-រតនគិរី ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងដែលឈរជើងតាមគោលដៅនីមួយៗ ក្នុងការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បញ្ជាក់ថា នៅស្រុកកោះញែកនេះ មានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមាន រាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កងកម្លាំង និងមន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ និងរឹតបន្តឹងលើវិធានការនានាបន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកាចំនួន ៣០០$ ជូនដល់កងកម្លាំងដែលប្រចាំការនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ដោយឡែក ស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល រីឯក្រុមគ្រូពេទ្យជួរមុខ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២០០$ សម្រាប់ដោះស្រាយការហូបចុក និងចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមទាំងក្រុមការងារ ក៏បានចុះទៅពិនិត្យមើលទីតាំងអគារសម្រាប សម្រាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក នៅក្នុងភូមិសាស្រ្ត ស្រុកកោះញែក។ ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកែលម្អទាំងក្នុង និងក្រៅបរិវេណអគារនេះ និងរៀបចំប្រព័ន្ធទឹក ភ្លើង និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ឲ្យបានគ្រប់គ្រាន់ សម្រាបទុកព្យាបាល និងអ្នកធ្វើចត្តាឡីស័ក នៅស្រុកកោះញែកនេះផងដែរ៕ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា