ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីនាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោក
Tue,24 August 2021 (Time 08:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 474នាក់)

ខេត្តមណ្ឌលគិរី ៖ ដោយមានកាយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងនគរបាលដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការទប់ស្កាត់កាឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩ រវាងភាគីនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម, នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីទទួលអំណោយពីនាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោកជាគ្រឿងឧបភោគបរិភោគដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាគុណ រិទ្ធី មេបញ្ជាការរងអចិន្រ្តៃយ៍ទទួលទិសភូមិភាគ១ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោក ទទួលទិសភូមិភាគទី១និងភូមិភាគទី២ ដែលបាននាំយកនូវអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន០៣ខេត្ត (ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង) ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។

ស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរីទទួលបានអំណោយរួមមាន ៖ មីចំនួន១០០កេស, ម៉ាស់ចំនួន ២៥០០ម៉ាស់ និងផ្លែតាង៉ែនចំនួន ០៥កេស។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី បានឧបត្ថម្ភទឹកអាកុលចំនួន៣០ លីត្រ បន្ថែមដល់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និង៣០៣ផងដែរ។

ចំណែកស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន ៖ មីចំនួន១០០ កេស, ម៉ាស់ចំនួន២៥០០ម៉ាស់ និងផ្លែតាង៉ែនចំនួន០៥កេស នាឱកាសនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
993 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8984 នាក់
ខែនេះ :
39313 នាក់
3 ខែនេះ :
101478 នាក់
សរុប :
1233766 នាក់