ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់បងប្អូនប្រជាពលរដ្ឋ ១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិគោកអង្គង់ ឃុំពោធ៍រំចាក ស្រុកព្រៃកប្បាស។ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថាបើទោះបីជា បងប្អូនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ សូមបងប្អូនទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏ដ៏កាចសាហាវនេះ ខណៈដែល នាបច្ចុប្បន្ន វីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោក គួរឲ្យព្រួយបារម្ភ ផងដែរ។អំណោយដែល ឯកឧត្តមអភិបាលខេត្ត នាំយយកមកផ្ដល់ជូន ដោយក្នុង០១គ្រួសារៗទទួលបាន ៖ អង្ករ ២០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកត្រី០១យួរ សាប៊ូ ០១ដុំ និងម៉ាស់ ១០បន្ទះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា