នៅរសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទៅសួរសុខទុក្ខ នឹងនាំយកអំណោយរបស់គណបក្សប្រជាជនកម្ពុជាទៅជួយឧបត្ថម្ភដល់ស្ត្រីម្នាក់ឈ្មោះ ធឿន តក់ អាយុ ២១ ឆ្នាំ រស់នៅភូមិរយ៉ក្រោម ឃុំរយ៉ ដែលបានឆ្លងទន្លេ (ប្រសូត្របុត្រ) ក្នុងអំឡុងពេលរូបគាត់កំពុងសម្រាកព្យាបាលជម្ងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលក្នុងវិទ្យាល័យហ៊ុន សែន កោះញែក ខេត្តមណ្ឌលគិរី។ អំណោយរួមមាន÷-អង្ករចំនួន ១៥ គីឡូក្រាម-មីម៉ាម៉ាចំនួន ០១ កេះ-ទឹកដោះគោឆៅចំនួន ០៣ យួរ និងទឹកត្រី, ទឹកស៊ីអ៉ីវ, ប្រេងឆា..។នៅក្នុងអំឡុងពេលដែលស្រុកកោះញែក ខេត្តមណ្ឌលគិរី ក៏ដូចជាប្រទេសកម្ពុជា និងពិភពលោកទាំងមូល បាននឹងកំពុងរីករាលដាលដោយមេរោគកូវីដ-១៩ គួរឲ្យព្រួយបារម្ភនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាសហការគ្នា ដោយស្មារតីខ្មែររួបរួមគ្នាតែមួយនឹងអាចជំនះនូវស្ថានភាពដ៏តានតឹងនេះបាន ដោយបងប្អូនត្រូវចូលរួមអនុវត្តវិធានការ '' ០៣កុំ ០៣ការពារ '' ងាយៗដែលបានដាក់ចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា៖ វិធានការ ''០៣ការពារ '' មានដូចជា ៖- ពាក់ម៉ាស់គ្របមាត់ និងច្រមុះ- លាងដៃឲ្យបានញឹកញាប់- រក្សាគម្លាត 1.5 ម៉ែត្រឡើងទៅពីអ្នកដទៃវិធានការ '' ០៣កុំ '' មានដូចជា ៖- កុំទៅកន្លែងមានមនុស្សច្រើន- កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល- កុំប៉ះពាល់ចាប់ដៃ ឬកៀកស្មាគ្នាសង្ឃឹមថាបងប្អូនខ្មែរគ្រប់រូប នឹងចូលរួមអនុវត្តវិធានការទាំងនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិរបស់យើងទាំងអស់គ្នា!
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា