ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គ្រួសារក្រីក្រមួយសម្រេចដាក់លិខិតស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
Wed,25 August 2021 (Time 11:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 432នាក់)

ខេត្តកំពង់ធំ ៖ លោក ជឹម សៅ អាយុ៥៤ឆ្នាំ និងភរិយាឈ្មោះ វ៉ា ពន ជាប្រជាពលរដ្ឋរស់នៅភូមិពោធិពីរ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានសម្រេចចិត្តដាក់លិខិតគោរពជូនឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើសុំជួយអន្តរាគមន៍ដោះស្រាយក្នុងរឿងវិវាទដីធ្លីជាមួយអាជ្ញាធរភូមិ-ឃុំ ដែលបានរារាំងពួកគាត់មិនឲ្យធ្វើការសាងសង់លំនៅឋានលើដីកម្មសិទ្ធិរបស់ខ្លួន។

តាមលិខិតមានចុះលេខ ៤២៨ ម៉ោង ១៤,០០ ដែលបានដាក់ចូល ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ របស់លោក ជឹម សៅ និងភរិយាឈ្មោះ វ៉ា ពន គឺមានកម្មវត្ថុស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី និងសុំដីការក្សាការពារ។

ខ្លឹមសារនៃលិខិតបញ្ជាក់ថា ពួកគាត់ត្រូវបានលោកមេភូមិពោធិពីរឈ្មោះ ទូច ប៊ុនលី និងលោកមេឃុំបារាយណ៍ឈ្មោះ ធូ សេង បានមករេរាំងមិនឲ្យធ្វើអ្វីៗទាំងអស់នៅលើដីបំរុងសាងសង់លំនៅឋាន ដោយសំអាងថា ជាដីចំណីអូរ និងដីទុកសាងសង់សាលាឆទាន។

ខ្លឹមសារនៃលិខិតបន្តថា មុនមន្ត្រីសុរិយោដីចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិ អាជ្ញាធរភូមិ-ឃុំ និងភូមិបាលបានឯកភាពគ្នា និងមានការបិទប្រកាសជូនដំណឹងជាសាធារណៈជាងមួយខែ តែពុំឃើញភាគីណាមួយចេញមកជំទាស់ឡើយ ទើបលោកប្រធានមន្ទីរចេញប័ណ្ណកម្មសិទ្ធិជូន ដែលដីនេះពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ រហូតទល់សព្វថ្ងៃនេះ។

បើយោងតាមវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ 06010311-0299 ដែលចេញដោយ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ គឺលោក ជឹម សៅ និងភរិយាឈ្មោះ វ៉ា ពន មានសិទ្ធិធ្វើការកាន់កាប់ និងអាស្រ័យផល ឬសាងសង់អ្វីៗបានគ្រប់យ៉ាង។ ហើយបើពិនិត្យលើនីតិវិធីផ្លូវច្បាប់វិញ ពុំមានបុគ្គលណាម្នាក់មានសិទ្ធិមកប្តឹងទាមទារអ្វីទាំងអស់ ពីព្រោះថា វាបានផុតអាជ្ញានុកាល (សិទ្ធិ) នៃការប្តឹងតវាបាត់រួចទៅហើយ ដែលជាគោលការណ៍មុននឹងមន្ទីរជំនាញចេញប័ណ្ណកម្មសិទ្ធិជូនភាគីណាម្នាក់ គឺបានបិទប្រកាសផ្សព្វផ្សាយរយៈពេលយ៉ាងតិច១៥ថ្ងៃ ដើម្បីបើកផ្លូវឲ្យមានការតវ៉ា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2108 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7504 នាក់
ខែនេះ :
27951 នាក់
3 ខែនេះ :
91489 នាក់
សរុប :
1170081 នាក់