ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នាថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបន្តចុះធ្វើបច្ចុប្បន្នភាពស្តីពីជំងឺកូវីដ-១៩ និងរុករកមេរោគបម្លែងថ្មី ( Delta ) នៅផ្សារក្រុងក្រចេះ ក៏ដូចជានៅមូលដ្ឋាន នៃទឹកដីខេត្តក្រចេះ។ក្នុងឱកាសនោះដែរ ដោយការអញ្ជើញចូលរួម និងអមដំណើរ ដោយលោកឧត្តសេនីយ៍ទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ សាន្ត ប៊ុនថាន មេបញ្ជាការនៃកងរាជអាវុធហត្ថខេត្ត និងមន្រ្តីពាក់ព័ន្ធជុំខេត្តជាច្រើនរូបផងដែរ។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ស្ថិតក្នុងបរិការនេះ សូម ពុក ម៉ែ បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត បន្តការពារខ្លួន និងធ្វើអនាម័យឲ្យបានជាប្រចាំនូវភូមិឋានឲ្យបានល្អ ហើយចេះរស់នៅរបៀបគន្លងថ្មីឲ្យសមស្របទៅនឹងបរិយាកាស មានបរិស្ថានល្អ ស្របនឹងបរិបទមានជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានអំពាវនាវ សូមពុក ម៉ែបងប្អូនមេត្តាចូលរួមជាមួយអាជ្ញាធរ ក៏ដូចជាបានចូលរួមជារាជរដ្ឋាលភិបាលក្នុងការការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ តាមរយៈ «៣ការពារ ៣កុំ» និងវិធានផ្សេងទៀតពីក្រសួងសុខាភិបាល។ឯកឧត្តមគណៈអភិបាលខេត្តបន្តថា ដើម្បីសុខមាលភាព និងសុខភាពរបស់ពុកម៉ែ បងប្អូន និងការរស់នៅគ្មានហានិភ័យ រដ្ឋបាលខេត្តក្រចេះនឹងចូលរួមការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនូវមេរោគរាតត្បាតនេះ តាមរយៈការធ្វើតេស្តរបស់ក្រុមគ្រូពេទ្យបន្តធ្វើនៅកន្លែងផ្សេងទៀតដើម្បីរុករកឲ្យឃើញអស់ ទើបពុក ម៉ែបងប្អូនរស់នៅគ្មានហានិភ័យ ។ជាថ្មីម្តងទៀត រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវ ដល់ពុក ម៉ែ បងប្អូនទាំអស់មេត្តាបន្តចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខភាពខ្លួនឯង និងក្រុមគ្រួសារ និងប្រទេសជាតិយើងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា