ខេត្តកែប ៖ លោក វ៉ៅ សុខា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានប្រាប់អង្គភាពព័ត៌មាន «ភ្នំពេញដេលី» (Phnom Penh Daily Media) ឲ្យដឹងថា ខេត្តកែបនឹងគ្រោងសាងសង់កំពង់ផែថ្មីមួយទៀតដែលមានទីតាំងស្ថិតនៅលើកោះទន្សាយ សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងគម្រោងទឹកប្រាក់១,៦លានដុល្លារ (មួយលាន ប្រាំមួយសែនដុល្លារ) ជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគម្រោងនេះនឹងបើកដំណើរការសាងសង់នាបំណាច់ចុងឆ្នាំ២០២១ខាងមុខនេះ។លោកបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនាពេលកន្លងមក យើងសម្រេចបានជោគជ័យលើការងារឯកភាពគ្នាក្នុងការសាងសង់កំពង់ផែថ្មីមួយទៀតនៅលើកោះទន្សាយ និងផ្លូវបេតុងព័ទ្ធជុំវិញកោះ ដោយពេលនេះគម្រោងបានសម្រេចការដាក់ឲ្យដេញថ្លៃរួចរាល់ហើយដែរ រង់ចាំតែការចុះកិច្ចសន្យាដំណើរការសាងសង់ប៉ុណ្ណោះ។លោកថ្លែងថា ក្រោមកម្ចីរបស់ ADB ខេត្តកែបទទួលបានគម្រោងធំៗចំនួន៤ ក្នុងនោះមានដូចជាអាងប្រព្រឹត្តិកម្ម ទីលានចាក់សម្រាមស្តង់ដារ ដែលគម្រោងទាំង២នេះ បានធ្វើការសាងសង់ និងកំពុងដំណើរការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។ ចំណែកគម្រោងទី៣ ការស្ថាបនាផ្លូវប្របមាត់សមុទ្រមានប្រវែងជាង១០គ.ម និងគម្រោងទី៤ គឺការសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយនេះតែម្តង ដែលគម្រោងទាំង៤នេះត្រូវចំណាយថវិកាប្រមាណ៣០លានដុល្លារ។សូមបញ្ជាក់ផងដែរថា តាមរយៈការអនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកដឹកជញ្ជូនកំពុងធ្វើការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយដែលមានទីតាំងជាប់នឹងផែចាស់ បើគិតមកដល់ពេលនេះសម្រេចបានជិត ៨០%ហើយ និងគ្រោងបញ្ចប់នៅក្នុងបំណាច់ចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដែលគម្រោងខាងលើនេះបានចំណាយថវិកាជិត៥០០០លានរៀន (ជិតប្រាំពាន់លានរៀល)។ពាក់ព័ន្ធការសាងសង់កំពង់ផែកោះទន្សាយនេះដែរ ត្រូវបានគេសម្លឹងឃើញថា ជាការពង្រីកសក្តានុពល ផ្នែកវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគីជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានដល់ការទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរនាថ្ងៃអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា