ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលស្រុកចន្រ្ទាអញ្ជើញបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង២០១៤ម៉ែត្រ ក្នុងឃុំចន្ទ្រា
Thu,26 August 2021 (Time 10:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 437នាក់)

ខេត្តស្វាយរៀង ៖ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្រ្ទា នៅព្រឹកថ្ងៃអង្គារ៍១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង ២០១៤ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ស្ថិតនៅភូមិគោក តែក ឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីនេះ ដែររួមមាន លោកនាយករដ្ឋបាលសាលាស្រុក មន្រ្តីគាំទ្របច្ចេកទេសខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំចន្ទ្រា មេភូមិ ប្រជាពលរដ្ឋជាច្រើនរូប។

មានប្រសាសន៍ក្នុងពិធីការការដ្ឋានផ្លូវ លោក ថន ថាវុទ្ទា អភិបាល នៃគណៈអភិបាលស្រុកចន្រ្ទា បានសំណូមពរឲ្យក្រុមហ៊ុនធ្វើផ្លូវគោរពតាមការណែនាំតាមកិច្ចសន្យាដែលបានដេញថ្លៃរួច និងបានសំណូមពរឱ្យប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវត្រូវចេះសម្អាតអនាម័យនៅថែរក្សាផ្លូវថ្មីដែលកំពុងតែកសាងនេះ ឱ្យបានល្អស្អាតនិងគង់វង្ស បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យចាក់ដីខ្ពស់ជាងផ្លូវធ្វើឲ្យផ្លូវខូច ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាក៏បានសំណុំពរឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការនែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាម រយៈការដាំដុះ ការ ចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិគោក តែកឃុំចន្ទ្រាបានថ្លែងអំណរអរគុណជូនពរលោកអភិបាលស្រុក លោកឃុំ ក្រុមប្រឹក្សាឃុំ មេភូមិដែលបានជួយផ្លូវជូនយើងខ្ញុំ យើងខ្ញុំនឹងសន្យាជួយថែរក្សាបានគង់វង្សល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1508 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9499 នាក់
ខែនេះ :
39828 នាក់
3 ខែនេះ :
101993 នាក់
សរុប :
1234281 នាក់