ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អញ្ជើញទទួលអំណោយជាសម្ភារការពារជំងឺកូវីដ-១៩ ពីម្ចាស់ដរចម្លងភូមព្រែកប្រលូង-ពាមតេ
Thu,26 August 2021 (Time 10:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 393នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្ថចេះ និងសហការីនាថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាសម្ភារពីលោក គា ចាន់គង់ និងលោកស្រី អូ យូណៃ ម្ចាស់ដរចម្លងភូមព្រែកប្រលូង-ពាមតេ រួមមាន ៖ អាល់កុលចំនួន៣កាន ម៉ាស់ ៣០០ប្រអប់ ទឹកបរិសុទ្ធវីតាល់ចំនួន៣០កេស និងថវិកាចំនួន ៣.០០០.០០០រៀល (បីលានរៀល ) ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងវិបត្តនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ភូមិសាស្រ្តនៃទឹកដីខេត្តក្រចេះជាមួយអាជ្ញាធរខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា អំណោយដែលបានចូលរួមជាមួយរដ្ឋបាលខេត្តនាពេលនេះ ក៏ដូចជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែរ ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ហើយជាការឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន ដែលជំងឺដ៏កាចសាហាវនេះកំពុងរីករាលដាលនៅក្នុងសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលខេត្តក្រចេះ ក៏បានអំពាវនាវដល់ ពុក ម៉ែ បងប្អូន ព្រមទាំងមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទបន្តចូលរួមជាមួយអាជ្ញាធរខេត្ត ក៏ដូចបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ ការពារប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ដើម្បីសុខភាព និងសុខមាលភាពខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិយើងទាំងមូល។ លើសពីនេះ ឯកឧត្តម អភិបាលខេត្តក៏បានក្រើនរំលឹកដល់ ពុក ម៉ែ បងប្អូន រួមនិងមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងព្រះសង្ឃផងដែរ មិនត្រូវភ្លេចវិធានរបស់រាជរដ្ឋាភិបាលនូវ «៣ការពារ ៣កុំ» និងវិធានផ្សេងៗទៀតពីក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1028 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9019 នាក់
ខែនេះ :
39348 នាក់
3 ខែនេះ :
101513 នាក់
សរុប :
1233801 នាក់