ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកអំណោយរបស់ឯកឧត្តមអភិបាលខេត្ត ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រុងកំពង់ឆ្នាំង
Fri,27 August 2021 (Time 08:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 475នាក់)

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររៀបចំមណ្ឌលចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលខេត្ត ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រុងកំពង់ឆ្នាំង សម្រាប់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញតាមព្រំដែនគោក។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

អំណោយដែលបាននាំយកទៅផ្តល់ជូនរួមមាន៖ ១.មី២០កេស្ត ២.ត្រីខ ៣កេស្ត ៣.ម៉ាស់ ២កេស្ត ៤.អាល់កុល ៣កាន ៥.ទឹកសុទ្ធ ១០កេស្ត ៦.ទឹកអំពិល ២០កេស្ត ៧.និងថវិកា ១លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2050 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10041 នាក់
ខែនេះ :
40370 នាក់
3 ខែនេះ :
102535 នាក់
សរុប :
1234823 នាក់