ខេត្តកែប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរស្រុកដំណាក់ចង្អើរ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកស្រី គឹម ចន្នី ជាអភិបាលស្រុកបានចុះអនុវត្តន៍វិធានការ ធ្វើការកាយកម្ទេចរខឿនថ្មរៀបចូលសមុទ្រមួយកន្លែង មានប្រវែង៨០ម៉ែត្រ ទទឹង៨តឹក និងកម្ពស់១ម៉ែត្រ ស្មើនិងទំហំ ១,៤៥៨ម៉ែត្រការ៉េ ដែលជនអនាមិកប៉ុនប៉ងរំលោភយកធ្វើជាកម្មសិទ្ធិ។លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបញ្ជាក់ថា ការរៀបខឿននេះបានរំលោកចូលក្នុងសមុទ្រជាទ្រព្យសម្បត្តិរបស់រដ្ឋទាំងស្រុង ហើយយើងនឹងធ្វើទៅតាមនីតិវិធីច្បាប់។បើតាមកំណត់ហេតុបញ្ជាក់ថា ដោយទទួលបានបទបញ្ជាពីលោក សោម ពិសិដ្ឋ អភិបាលកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពខេត្ត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ និងតាមការឯកភាពរបស់ឯកឧត្តម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាឲ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ មានមន្ទីរកសិកម្ម មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ស៊ីវិល មន្ទីរបរិស្ថានឲ្យចុះរុះរើកាយសំណង់ថ្មខឿនបេតុងដែលរៀបចូលក្នុងដីសមុទ្រដោយគ្មានច្បាប់អនុញ្ញាតចេញវិញជាបន្ទាន់។ទន្ទឹមនេះមានការកត់សម្គាល់ថា សកម្មភាពបទល្មើសរំលោភយកធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងបង្កបញ្ហាឈឺក្បាលជាខ្លាំងដល់អាជ្ញាធរពីសំណាក់ក្រុមជនអនាមិកមួយចំនួនដែលតែងតែជួលប្រជាពលរដ្ឋឲ្យមកធ្វើសកម្មភាពរំលោភបំពានតាមរូបភាពផ្សេងៗ ដោយមិនខ្លាចញញើតពីច្បាប់បន្តិចសោះឡើយ ជាក់ស្តែងដូចជាករណីរៀបខឿនចូលសមុទ្រនៅចំណុចអូរដូងឆ្នេរអង្កោលនេះជាដើម។បើតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនបាននិយាយថា មានឈ្មួញមិនស្គាល់មុខបានដើរប្រមូលទិញដីជាប់មាត់សមុទ្រតំបន់នោះ ដោយទិញក្នុងមួយម៉ែត្រការ៉េតម្លៃចន្លោះពី២០០ដុល្លារ ទៅ៣០០ដុល្លារ ហើយមិនចាំបាច់មានការដឹងលឺពីអាជ្ញាធរ ភូមិ ឃុំ ឬស្រុកឡើយ ពោលត្រឹមលិខិតទិញលក់រវាងអ្នកលក់ និងអ្នកទិញគឺជាការស្រេច៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា