ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងនាំកូនចៅ ទៅចាក់វ៉ាក់សាំងនៅទីតាំងតាមបណ្ដាក្រុងស្រុកទាំងអស់នៃខេត្តកំពង់ធំ
Fri,27 August 2021 (Time 08:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 416នាក់)

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មកចាក់ វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងនាំកូនចៅ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វ៉ាក់សាំងនៅទីតាំង តាមបណ្ដា ក្រុងស្រុក ទាំងអស់នៃខេត្តកំពង់ធំ។

ការអំពាវនាវនេះត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងក្នុងពិធី ចុះពិនិត្យ មើលការចាក់វ៉ាក់សាំង តាម បណ្ដា ក្រុង ស្រុកមួយចំនួន ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ ដែលកំពុងមាន ការចូលរួមយ៉ាង ផុលផុសពីក្មួយ (កុមារ និងយុវវ័យ) មាតាបិតា និងអាណាព្យាបាល នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាពិតជាមាន ភ័ព្វសំណាងណាស់ ដែល មាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរច្បាស់លាស់ មាន ការ សម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំង ចាក់ជូនបងប្អូន ប្រជាពលរដ្ឋ នៅក្នុង ខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានជាង ៩០ភាគរយ នៃប្រជាជនជាង ១០លាននាក់ ដែលអាចធ្វើ ឲ្យ យើងចៀស ផុតនៃការឆ្លងជំងឺកូវីដ១៩ ហើយបើឆ្លងក៏វាអត់ឈឺធ្ងន់ និងមិនបណ្ដាលឲ្យស្លាប់ទេ ប្រសិនបើយើងមិនបាន ចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ។

ឯកឧត្តមបន្ថែមទៀតថា ទោះបីជា យើង បាន ចាក់វ៉ាក់សាំងហើយក្តី ប៉ុន្តែយើងមិនត្រូវភ្លេចនូវវិធានការ បីការពារ បីកុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូទឹកអាកល់ឬជែល មិនត្រូវមានការជួបជុំ ការប្រមូលផ្ដុំ រក្សាគម្លាតសុវត្ថិភាព និងត្រូវមានការពាក់ម៉ាសនៅពេលចេញក្រៅផ្ទះឱ្យបានជាប់ជានិច្ច ហើយយើងរៀនរស់តាមរបៀប គន្លងថ្មីក្នុងសម័យកូវីដ១៩ នេះ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរព អរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ សម្តេចតេជោ ដែលបានពុះពាររកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នាដោយឥតគិតថ្លៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2050 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7446 នាក់
ខែនេះ :
27893 នាក់
3 ខែនេះ :
91431 នាក់
សរុប :
1170023 នាក់