ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សត្វស្លាបជិតផុតពូជនៅលើសកលលោក ៤ប្រភេទ ថតបានក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី
Sat,28 August 2021 (Time 07:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 446នាក់)

ខេត្តមណ្ឌលគិរី ៖ ប្រភេទសត្វស្លាបកម្រ ដែលកំពុងរងគ្រោះ និងជិតផុតពូជនៅលើសកលលោកចំនួន ៤ប្រភេទរួមមានសត្វក្រៀល សត្វត្រយ៉ងយក្ស ឬឪលើក សត្វត្រដក់តូច និងសត្វកុកពាក់អំបោះបានថតបានក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលបានបង្ហាញពីរូបភាពដ៏ស្រស់ស្អាត។

រូបភាពសត្វស្លាបទាំងនេះទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់ដោយក្រុមស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមការគាំទ្រពីគម្រោង CAMPAS ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវតាមដានវត្តមានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

សត្វស្លាបកម្រទាំងនេះ មានតិចតួចណាស់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាក់ស្តែងសត្វក្រៀល ដែលជា ប្រភេទសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) មានតែប្រមាណ៥ ក្បាលប៉ុណ្ណោះដែលក្រុមស្រាវជ្រាវប្រទះឃើញក្នុងដែនជម្រកសត្វព្រៃកែវសីមា។

បច្ចុប្បន្ន មន្រ្តីឧទ្យានុរក្ស និងក្រុមស្រាវជ្រាវកំពុងខិតខំការពារសំបុកពងកូនរបស់សត្វស្លាបទាំងនេះ ក្នុងរដូវកាលបន្តពូជ និងពងកូនចាប់ពីខែមិថុនា និងវិច្ឆិកា។ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ ក៏ដូចជាប្រភេទសត្វស្លាបកម្រទាំងនេះ សូមចូលរួមការពារសំបុកពងកូនរបស់វា កុំបរបាញ់ កុំដាក់អន្ទាក់ កុំដាក់ថ្នាំបំពុល កុំបរិភោគសាច់សត្វព្រៃ និងចូលរួមការពារទីជម្រកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1395 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9386 នាក់
ខែនេះ :
39715 នាក់
3 ខែនេះ :
101880 នាក់
សរុប :
1234168 នាក់