ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈប្រតិភូខេត្តមណ្ឌលគិរី ក្រចេះ និងត្បូងឃ្មុំ ចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូខេត្តប៊ិញភឿកប្រទេសវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ រវាងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
Sat,28 August 2021 (Time 07:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 478នាក់)

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងគណៈប្រតិភូខេត្តក្រចេះ ត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ង្វៀន ម៉ាញ់គឿង លេខាធិការបក្សខេត្តប៊ិញភឿក ស្ដីពី កិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលកិច្ចប្រជុំនេះធ្វើឡើងនៅច្រកទ្វារអន្តរជាតិ វ៉ាលឺ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម។

គណៈប្រតិភូខេត្តទាំងបីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៊ិញភឿក ដែលតែងតែជួយគាំទ្ររាល់សកម្មភាពការអភិវឌ្ឍន៍ និងការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ពិសេស គឺខេត្តជាប់ព្រំដែន។

គណៈប្រតិភូនៃខេត្តទាំងបី បានសង្ឃឹម និងជឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម កាន់តែមានការរីកចម្រើនថែមទៀត និងបង្កើនកិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធទាំងបីនៅខេត្តជាប់ព្រំដែននេះ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ព្រមទាំងរួមគ្នាបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ផងដែរ។

គណៈប្រតិភូកម្ពុជា ក៏បានស្នើសុំឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទំនិញ កសិផល គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗ សំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ក៏ដូចជាប្រជាពលរដ្ឋ នៃខេត្តជាប់ព្រំដែន ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1687 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9678 នាក់
ខែនេះ :
40007 នាក់
3 ខែនេះ :
102172 នាក់
សរុប :
1234460 នាក់