ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា ចុះជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកកំពង់លែង
Sat,28 August 2021 (Time 07:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 442នាក់)

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះសាកសួរសុខទុក្ខ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលកំពុងចុះជួយដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង បានឱ្យដឹងថា នៅស្រុកកំពង់លែង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីកើតឡើងនូវជំងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភផងដែរ ដើម្បីបង្ការ និងទបស់ស្កាត់នូវជំងឺដ៏កាចសាហាវនេះអាជ្ញាធរតែងតែបានចុះផ្សព្វផ្សាយជាបន្តបន្ទាប់ អំពីវិធានការការពា និងអនាម័យ។ ចំពោះការទទួលវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ ពុំទាន់បានឆ្លើយតប បានតាមផែនការនៅឡើយនោះទេ ដោយសារកត្តាភូមិសាស្រ្ត ប៉ុន្តែនាពេលនេះដោយមានការជួយពីយុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា ការចាក់វ៉ាក់សាំងនឹងអាចឆាប់រហ័ស និងឆ្លើយតបបានតាមផែនការ ក្នុងរយៈពេលដ៏ខ្លីខាងនេះ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ប៉ាសុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា ដែលបានចុះមកជួយពន្លឿននៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ឱ្យបានបានគ្រប់តាមផែនការ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះ។

នៅក្នុងឱកាសនោះឯកឧត្តមបាននាំយកអំណោយរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ផ្តល់ជូនដល់យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា ផងដែរ។

ដោយក្នុងមួយក្រុមទទួលបានអង្ករ២០០គីឡូក្រាម អាល់កុល៣០លីត្រ ទឹកសុទ្ធ១៧កេះ ម៉ាស់២០ប្រអប់ មី១០កេះនិងមីកំប៉ុង៤យួរ ត្រីខ១០យួរ ទឹកក្រូច៣កេះ ដបបាញ់អាល់កុល១ ជាមួយនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឧបត្ថម្ភថវិកាចំនួន ១លានរៀលក្នុងមួយក្រុមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1807 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9798 នាក់
ខែនេះ :
40127 នាក់
3 ខែនេះ :
102292 នាក់
សរុប :
1234580 នាក់