ថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល
Tue,03 August 2021 (Time 12:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 505នាក់)

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល យកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ជំងឺកូវីដ-១៩ ពិសេសប្រភេទDelta ថ្មី គឺជាមេរោគបំឡែងថ្មី ដែលមានការឆ្លងរហ័ស ធ្វើឱ្យយើងមានគ្រោះថ្នាក់ និងបណ្ដាលឱ្យបាត់បង់ជីវិតផងដែរ ដូច្នេះអាជ្ញាធរស្រុកមុខកំពូល ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល អោយមានប្រសិទ្ធភាពខ្ពស់ ។ ត្រូវកំណត់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចដាក់ព្យាបាលតាមផ្ទះ និងបន្តការផ្សព្វផ្សាយណែនាំដល់ ប្រជាពលរដ្ឋឱ្យបន្តចូល រួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង៣កុំ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធ និងបន្តយកចិត្តទុដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលផងដែរ។

ជាងនេះទៀត អាជ្ញាធរស្រុកមុខកំពូល ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ និង ជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ឱ្យនាំកូន ចៅ ដែលគ្រប់អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្រប់ៗគ្នា និង តាមផែនការដែលបានកំណត់ ។

បន្ថែមពីនេះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរស្រុក ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបាននូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និង បន្តយកចិត្តទុដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលក្ខណៈសម្បត្តិទាំង ៧ យ៉ាង របស់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" និងត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ដោយត្រូវ ប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរព ទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។

សូមបញ្ជាក់ផងដែរថា លោក យី យ៉ន អភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម ត្រូវបានតែងតាំង ជាអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ជំនួសលោក តុង ស៊ីវមី ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2058 នាក់
ម្សិលមិញ :
5897 នាក់
សប្តាហ៍នេះ :
16572 នាក់
ខែនេះ :
36585 នាក់
3 ខែនេះ :
107687 នាក់
សរុប :
1411377 នាក់