កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងលោក យិន សាវ៉េន អភិបាលក្រុង បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ លោកយាយ ០៣នាក់ ដែលមានអាយុចាប់ពី ៨៧ឆ្នាំ ដល់ ១០៦ឆ្នាំ បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សំាង ស្ថិតនៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ លោកយាយចំនួន ០៣នាក់ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ១.ឈ្មោះ លឹម ស៊ុន អាយុ ១០៤ឆ្នាំ និងលោកយាយ ស៊ិន សុទ្ធ អាយុ ៨៧ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និងលោកយាយ ហួរ គឹមសួរ អាយុ ១០៦ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា និងគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តបច្ចុប្បន្ននេះបានយកចិត្តទុកដាក់ជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩នេះ និងបានជម្រុញឱ្យអាជ្ញាធរ ក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សំាង ជូនប្រជាពលរដ្ឋនៅគ្រប់តំបន់ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ-១៩។ឯកឧត្តម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព របស់ខ្លួន ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរ គោរពឱ្យបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តល់ជូនថវិកាដល់លោកយាយដែលមានជន្មាយុច្រើន ទាំង ០៣នាក់ ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៨០ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា