ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តមណ្ឌលគិរីមានអត្រាជំងឺកូវីដ១៩ សរុបជាង១០០០ករណី និងមានប្រភេទវីរុសបម្លែងថ្មីជាង២០ករណី
Tue,31 August 2021 (Time 02:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 417នាក់)

ខេត្តមណ្ឌលគិរី ៖ ស្ថានភាពវិវដ្តរបស់ជំងឺកូវីដ១៩នៅខេត្តមណ្ឌលគិរីបានបន្តរាលដាលឆ្លងទៅលើមនុស្សសរុបជាង១០០០ករណី និងរួមមានទាំងប្រភេទវីរុសបម្លែងថ្មី Delta ជាង២០ករណី ហើយចំពោះផលប៉ះពាល់នៃជំងឺឆ្លងដ៏កាចសាហាវបានបង្កឲ្យមានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាច្រើន ចំណែកទីតាំងដែលការពាក់ព័ន្ធសរុបប្រមាណ២០៧កន្លែង ។

លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានបញ្ជាក់ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី៣០ សីហា២០២១ ខេត្តមណ្ឌលគិរីមានអាត្រាឆ្លងជំងឺកូវីដ១៩ សរុប១,០១៤ករណី ករណីឆ្លងថ្មី៤៧ករណី ជាសះស្បើយ៤២១ករណី ស្លាប់០៤ករណី និងកំពុងសម្រាកព្យាបាល៥៨៩ករណី ក្នុងនោះក៏មានអ្នកជំងឺកូវីដ១៩ប្រភេទវីរុសបម្លែងDelta ចំនួន២៦ករណីផងដែរ។ លោកបញ្ជាក់ថា ចំពោះអ្នកកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល និងកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន មានប្រមាណជាង១,៥០០ករណី ។

នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា ទន្ទឹមនេះខេត្តមណ្ឌលគិរីក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ជូនដល់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋប្រមាណជាង៥ម៉ឺននាក់ហើយ ក្នុងនោះមានទាំងមនុស្សពេញវ័យ និងកុមារ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ហើយនឹងបានចាក់ដូសជំរុញទី៣ ជាង៤ពាន់នាក់ផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី កូវីដ១៩បានរាតត្បាតនៅទូទាំងក្រុង/ស្រុកទាំង៥ ដោយក្នុងនោះក្រុងសែនមនោរម្យ មានអាត្រាអ្នកជំងឺច្រើនជាងគេ បន្ទាប់មកគឺស្រុកកោះញែក ហើយនៅថ្ងៃទី៣០ខែសីហាផ្ទាល់ ជំងឺកូវីដ-១៩ចំនួន៤៧នាក់ និងជាដះស្បើយចំនួន១៥នាក់ បានរាតត្បាតទៅស្រុកអូររាំងបន្ថែមទៀត ។ ស្ថានភាពជំងឺកូវីដ១៩នៅខេត្តមណ្ឌលគិរី មិនទាន់ប្រសើរនៅឡើយទេ ដោយអាជ្ញាធរខេត្ត និងមន្ត្រីជំនាញគ្រប់វិស័យ កំពុងសស្រាក់សស្រាំប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1596 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9099 នាក់
ខែនេះ :
38933 នាក់
3 ខែនេះ :
101560 នាក់
សរុប :
1232414 នាក់