ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កសិករដាំពោតនៅភូមិខេត្អូញត្អែរពីធ្លាក់ចុះទិន្នផល ដោយសារភ្លៀងធ្លាក់ច្រើន
Wed,04 August 2021 (Time 06:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 757នាក់)

ខេត្តស្ទឹងត្រែង ៖ ដំណាំពោតនារដូវនេះ ត្រូវបានសង្កេតឃើញថា ហាក់មិនទទួលទិន្នផលខ្ពស់ដូចឆ្នាំមុនៗនោះឡើយក្រោយពេលមានភ្លៀងធ្លាក់ច្រើន បែរជាបង្កឲ្យដំណាំរងការខូចខាត។

ជាក់ស្តែងកសិករនៅភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានរៀបរាប់ថា ដំណាំពោតរបស់គាត់ឆ្នាំនេះ ហាក់មិនសូវបានផលល្អដូចឆ្នាំមុនសោះ ដោយសារមានទឹកភ្លៀងធ្លាក់ច្រើនពេក។

ពោលរៀបរាប់បណ្តើរ បំពេញកិច្ចការបណ្តើរក្នុងចម្ការពោតប្រហែល១ហិកតា បងស្រី ហ៊ឹម ស្រីទូច កសិករដាំពោតនៅភូមិខេបានឲ្យដឹងថា ពោតឆ្នាំនេះមិនសូវឲ្យផលទេ ដោយសារមានភ្លៀងធ្លាក់ចុងខែច្រើនពេកបណ្តាលឲ្យពោតកើតនូវជំងឺច្រើនប្រភេទ ពោតខ្លះក្រិន ផ្លែពោតខ្លះតូចៗ ហើយផ្លែខ្លះអត់មានគ្រាប់ទៀតផង ។

បងស្រីបន្តថា ឆ្នាំកន្លងៗទៅក្នុងខែនេះ ទឹកភ្លៀងអំណោយផលល្អ ដំណាំពោតក៏លូតលាស់បានល្អ និងមិនមានជំងឺ រីឯផ្លែក៏ធំៗ ល្អមានគ្រាប់ច្រើន ហើយលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំនេះ ដោយគាត់លក់បានក្នុង១ផ្លែតម្លៃ៦០០រៀល បើប្រៀបធៀបនឹងឆ្នាំនេះ គាត់លក់បានតែ១ផ្លែ៣០០រៀល ទៅ៤០០រៀលប៉ុណ្ណោះ ។

បងស្រីទូចក៏បានបន្តថា បើទោះបីឆ្នាំនេះ ដំណាំពោតរបស់គាត់មិនអំណោយផលដូចឆ្នាំមុនៗក៏ដោយ ក៏គាត់នៅតែអាចកាច់លក់បានរាល់ថ្ងៃ ដោយទទួលបានកម្រៃពី១៥ម៉ឺន ទៅ២០ម៉ឺនរៀលក្នុង១ថ្ងៃ ហើយគាត់នៅតែអាចទប់ទល់ និងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បាន ។

សូមជម្រាបថា ប្រភេទដីនៅភូមិខេ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គឺមានអំណោយផលល្អសម្រាប់វិស័យកសិកម្ម ហើយកសិករនៅតំបន់នោះភាគច្រើនគឺពឹងផ្អែកលើរបរកសិកម្មដើម្បីចិញ្ចឹមជីវភាពប្រចាំថ្ងៃ ដោយសារសណ្ឋានដីទាំងនេះ ស្ថិតនៅតាមដងទន្លេមេគង្គជាដីសម្បូរទៅដោយជីវជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
846 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8837 នាក់
ខែនេះ :
39166 នាក់
3 ខែនេះ :
101331 នាក់
សរុប :
1233619 នាក់