(ព្រះសីហនុ)៖ មេធាវីម្នាក់ត្រូវបានគេរាយការណ៍ថា បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ហើយរហូតមកដល់យប់ថ្ងៃនេះ ជនរងគ្រោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញ តាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន ប៉ុន្តែនៅមិនទាន់រកឃើញនោះទេ គិតត្រឹមវេលាម៉ោងជិត១០យប់ថ្ងៃនេះ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រធានគណៈមេធាវីបញ្ជាក់ថា មានឈ្មោះ ជូ ជាគុយ អាយុ២៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ហើយបានទៅលេងក្រុងព្រះសីហនុជាមួយមិត្តភក្តិ។ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ថា រហូតមកដល់យប់នេះ កម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ ក្រោយបាត់ខ្លួនកាលពីរសៀលមកម្ល៉េះ។ លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ជនរងគ្រោះបានងូតទឹកលេងជាមួយមិត្តភក្តិ ប៉ុន្តែដោយសារមានរលកធំៗពេក ក៏ទាញជនរងគ្រោះបាត់ទៅ។លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ក៏បានបញ្ជាក់ថា ជនរងគ្រោះជាសមាជិកមេធាវីរបស់លោក។ នៅពេលនេះលោកអភិបាលខេត្ត រួមសហការជាមួយខាងគណៈមេធាវីប្រចាំនៅខេត្តព្រះសីហនុ បាននិងកំពុងដឹកនាំការស្វែងរកជនរងគ្រោះ តែមិនទាន់ឃើញនោះទេ។ក្រោយកើតហេតុនៅវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃនេះ លោក គួច ចំរើន បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន។ ប្រតិបត្តិការនៃការស្វែងរកបុរសជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើ ដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា