ផើយោងតាមរបាយការណ៍របស់ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានបានរាយការណ៍ជូនអង្គពិធីថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ ជាការចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវដុតបំផ្លាញគ្រឿងញៀននាពេលនេះ ជាវត្ថុតាងគ្រឿងញៀនរួមគ្នា គឺខេត្តព្រះសីហនុ និងខេត្តកំពត ហើយវត្ថុតាងគ្រឿងញៀនដែលបានបញ្ចប់ក្តីនៅតាមសាលាដំបូងខេត្តព្រះសីហនុ និងខេត្តកំពត សរុបចំនួន២០៥សំណុំរឿង ដោយមានគ្រឿងញៀនចម្រុះសរុបជាង ៤៦៨គីឡូក្រាម ក្នុងនោះសាលាដំបូងខេត្តព្រះសីហនុ ១៨៥សំណុំរឿង មានវត្ថុតាងគ្រឿងញៀនចំនួន ៤៦៨.៦០២,៥៧ក្រាម និងសាលាដំបូងខេត្តកំពតមាន ២០សំណុំរឿង មានវត្ថុតាងគ្រឿងញៀនចំនួន ១៣,៤៤ក្រាម។ ចំពោះការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតបនឹងសកម្មភាពដែលបង្ហាញឱ្យសារធារណជនបានឃើញថាគ្រឿងញៀនបង្កហានិភ័យ និងនាំឱ្យមានភាពអន្តរាយដល់សង្គម ដែលត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ទើបយើងប្រារព្ធនៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២១នេះវិញ។ សូមបញ្ជាក់ថា ក្នុងរយៈពេល ០៦ខែ ដើម ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣០០០ករណី ឃាត់ខ្លួនជនសង្ស័យជាង ៧០០០នាក់ និងដកហូតគ្រឿងញៀនបានជាង ៨៥០គីឡូក្រាម ហើយចំពោះជនល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានយកទៅផ្ដន្ទាទោសដាក់ពន្ធនាគារជាបន្តបន្ទាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា