នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើគម្រោងប្លង់គោល នៃការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់ណ្ដាលស្ថិតក្នុងឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាទៅលើប្លង់គោល ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សំដៅធ្វើយ៉ាងណាឲ្យដំណើរការនៃការអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលនេះបានប្រព្រឹត្តទៅឲ្យបានលឿនឆាប់រហ័ស ផ្អែកលើសោភណ្ឌភាព លក្ខណៈបច្ចេកទេស និងច្បាប់អាចទទួលយកបាន ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះគឺជាការចូលរួមប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការពិនិត្យពិភាក្សា កែតម្រូវទៅលើភាពជាក់ស្ដែងប្លង់គោលនៃគម្រោងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាល ដែលរដ្ឋបាលខេត្តកំពត មានគំរោងការអភិវឌ្ឍន៍យូរមកហើយ។ ដូច្នេះកិច្ចប្រជុំនេះគឺជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ ដោយធ្វើយ៉ាងណាឲ្យដំណើរការគម្រោងនេះ សម្រេចបានឆាប់រហ័សដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការអភិវឌ្ឍគម្រោងនេះ។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើសូមឲ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីឱ្យគម្រោងការអភិវឌ្ឍតំបន់ឆ្នេរនេះ បានសម្រេចជោគជ័យ សម្រាប់ជាសក្ដានុពលបម្រើសេវាកម្មទេសចរណ៍ខេត្តកំពតបានកាន់តែរីកចំរើនបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា