ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលស្រុកចន្ទ្រានាំយកសម្ភារ និងថវិកាចែកជូនគ្រួសារប្រជាពលរដ្ឋចំនួន០៥គ្រួសារ នៅឃុំចំនួន០៣ នៃស្រុកចន្ទ្រា
Fri,10 September 2021 (Time 08:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 442នាក់)

ខេត្តស្វាយរៀង ៖ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិនាំយកនូវសម្ភារ និងថវិការបស់រដ្ឋបាលស្រុក និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រាទៅចែកជូនគ្រួសារប្រជាពលរដ្ឋចំនួន០៥គ្រួសារ ស្ថិតនៅឃុំចំនួន០៣នៃស្រុកចន្ទ្រា។

ចំពោះសម្ភាររួមមាន ៖ គ្រួសារក្រីក្រចំនួន ០៣គ្រួសារ ក្នុងភូមិពោធិ៍ឃុំមេសរថ្ងកទទួលបានអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងម៉ាស០១ប្រអប់ ។ គ្រួសារក្រីក្រចាស់ជរាចំនួន០១គ្រួសារ ក្នុងភូមិចេកឃុំសំរោងទទួលបានអង្ករ ៥០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ម៉ាស០១ប្រអប់ និងថវិកា៥០,០០០រៀល។ ដោយឡែក គ្រួសារដែលជាប់ចត្តាឡីស័កចំនួន០១គ្រួសារ ក្នុងភូមិកោះគោឃុំព្រៃគគីរ ទទួលបានអង្ករ ៥០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងម៉ាស១ប្រអប់។ ក្នុងឱកាសនោះ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រាបានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពរដ្ឋចាស់ជរាក្រីក្រ និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក ដោយសេចក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចន្ទ្រា។ ពិសេសឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាលឯកឧត្តមប្រធានក្រុមការងារ និង ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោក ថន ថាវុទ្ធា អភិបាលស្រុក សូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិ និងជំនួយការភូមិ ត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1087 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9078 នាក់
ខែនេះ :
39407 នាក់
3 ខែនេះ :
101572 នាក់
សរុប :
1233860 នាក់