ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម លី ធុជ និង ឯកឧត្តម ម៉ែន វិបុល បញ្ចុះបឋមសីលាសាងសង់អគារគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត
Fri,10 September 2021 (Time 08:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 454នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត និងឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាជិកកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែររួមមានលោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត អស់លោក លោកស្រីជាសមាជិក សមាជិកាគណបក្សក្រុង សង្កាត់ជាច្រើនរូបទៀត។

លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថាៈ អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតដែលត្រូវធ្វើពិធីបញ្ចុះបឋមសីលាសាងសង់នាពេលនេះមានបណ្តោយប្រវែង១៦,១៩ម៉ែត្រទទឹង៨ម៉ែត្រធ្វើអំពីបេតុងប្រក់ក្បឿងមានបំពាក់ ឧបករណ៍ គ្រឿងសម្ភារ បរិក្ខារ របង ខ្លោងទ្វារ របងព័ទ្ធជុំវិញប្រវែង១៩០ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់អស់ថវិកាប្រមាណជាង៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកបានឲ្យដឹងទៀតថា សមិទ្ធផលថ្មីនេះគឺដើម្បីទុកជាកន្លែងធ្វើការបំរើឲ្យការងារគណបក្សសង្កាត់បាវិតដែលកន្លងមកកន្លែងចាស់ត្រូវបានជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចនារដូវវស្សាជាហេតុធ្វើឲ្យជួបការលំបាកចំពោះការប្រារព្ធពិធីផ្សេងៗម្តងៗនាពេលកន្លងមក។

លោក លឹម សៀងហេង បានឲ្យដឹងបន្ថែមទៀតថា ក្នុងនាមរូបលោកក៏ដូចជាថ្នាក់ដឹកនាំនៅក្រុងបាវិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង អស់លោក លោកស្រីជាថ្នាក់ដឹកនាំព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយ ឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារដើម្បីកសាងនូវសមិទ្ធផលផ្សេងៗនៅក្រុងបាវិតជាពិសេសគឺអគារគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតនាពេលនេះដែលជាសមិទ្ធផលថ្មីមួយទៀតសំរាប់ជាចំណងដៃនិងបំរើឲ្យការងារគណបក្សសង្កាត់បាវិតប្រព្រឹត្តទៅបានដោយរលូន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1585 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9576 នាក់
ខែនេះ :
39905 នាក់
3 ខែនេះ :
102070 នាក់
សរុប :
1234358 នាក់