ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែសីហាកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ Zoom ជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ថា ខេត្តសម្រេចបើកសាលារៀនមួយចំនួនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។ឯកឧត្តមអភិបាលបានបញ្ជាក់ថា ការបើកសាលារៀនឡើងវិញនេះគឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រមទាំងមាតាបិតាសិស្ស និងលោកគ្រូ អ្នកគ្រូបានប្រជុំពិភាក្សាគ្នា និងចុះវាយតម្លៃផ្ទាល់តាមគោលដៅជាច្រើនលើកច្រើនសា ទើបក្រុមការងារ មានលទ្ធភាពគ្រប់គ្រាន់ក្នុងជ្រើសរើសយកតំបន់ដែលមានហានិភ័យទាបពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំង១១ក្រុង-ស្រុក ដើម្បីបើកសាលារៀនឡើងវិញ សំដៅពង្រឹងសមត្ថភាពរបស់សិស្សានុសិស្សដែលមិនបានរៀនផ្ទាល់នៅសាលាអស់រយៈពេលជាង ២ឆ្នាំនេះ។កិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំបោះសំអាតបន្ទប់រៀន និងបរិស្ថានជុំវិញសាលារៀនអោយបានស្អាតមានអនាម័យ ដើម្បីត្រៀមទទួលសិស្សានុសិស្សដែលត្រូវមកចូលរៀន ជាពិសេសអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំគណៈកម្មការគ្រប់គ្រងសាលាឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាកុំឲ្យមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសាលានៅមូលដ្ឋានខ្លួន ដែលអាចឈានទៅដល់ការបិទសាលាវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា