ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ភារបរិក្ខារពេទ្យអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
Sat,11 September 2021 (Time 10:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 374នាក់)

ខេត្តក្រចេះ ៖ ក្រុមការងារដឹកនាំដោយ ឯកឧត្តម វ៉ា ថន អភិបាល នៃអភិបាលខេត្ត នារសៀលថ្ងៃសុក្រ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកសម្ភារបរិក្ខារពេទ្យជាអំណោយរបស់ឯឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA ) និងលោកជំទាវ ពេជ្រ ចន្ទ័មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោមកប្រគល់ជូន មន្ទីរពេទ្យបង្អែកខេត្តក្រចេះសម្រាប់បំរើដល់ការងារប្រយុទ្ធ ប្រឆាំងមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ លើភូមិសាស្រ្តនៃទឹកដីខេត្តក្រចេះ ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបានសំណេះសំណាល និងផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យបង្អែកខេត្តមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការព្យាបាលជំងឺទូទៅឲ្យបានល្អជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជាគ្រូពេទ្យល្អ ក្នុងការបំរើសេវាសាធារណៈដោយមិនរើសអើង។

ឯកឧត្តមបន្តថា សម្ភារបរិក្ខារពេទ្យរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោមកប្រគល់ជូននាពេលនេះ សបញ្ជាក់ និងបង្ហាញឲ្យឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នបានផ្តោតលើសុខភាពសាធារណៈជាចម្បង ពិសេសត្រៀមប្រយុទ្ធប្រឆាំងនឹងមេរោគរាត្បាត នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លង និងគំរាមកំហែងអាយុជីវិតមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង និងដោយឡែក ខេត្តក្រចេះយើងក៏មានអ្នកឆ្លងសរុបចំនួន៨០២នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះ១០ករណីផងដែរ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់គ្រូពេទ្យបង្អែកខេត្តក្រចេះ ទទួលបានហើយសូមបន្តប្រើប្រាស់ឱយចំគោលដៅ និងមានប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1054 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9045 នាក់
ខែនេះ :
39374 នាក់
3 ខែនេះ :
101539 នាក់
សរុប :
1233827 នាក់