ខេត្តព្រះសីហនុ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ អញ្ជើញពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ និងមន្ត្រីជួរមុខ នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវី-១៩ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង នៅសាលាខេត្តព្រះសីហនុ។ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានប្រជាពលរដ្ឋសរុបមានចំនួន ៣០៧.៨១៧នាក់ ស្រី ១៤៣.៣២៣នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ២២៨.៣៧៧នាក់ ស្រី ១០៣.៧៨៣នាក់ ។ កន្លងមកវ៉ាក់សាំងដែលមន្ទីរសុខាភិបាលខេត្តព្រះសហីនុ ទទួលបានសរុបចំនួន ២៩៥.៥៨៤ដូស ក្នុងនោះមានដូចជា ៖ Sinopharm ចំនួន ១៧៦.៧៨៨ដូស, Covishield ចំនួន ១៥.០០០ ដូស, Sinovac ចំនួន១២.៦៧៨ដូស, Sinovac សម្រាប់កុមារ និងយុវវ័យពី១២ ដល់១៨ឆ្នាំ ចំនួន ៦៧.២៦៤ដូស, AstraZeneca 3rd dose (អង់គ្លេស)ចំនួន ៥.៦២៤ដូស និងAstraZeneca 3rd dose (ជប៉ុន) ចំននួ ១៨.២៣០ដូស។ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ មានមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តចំនួន ១៩ទីតាំង និងមានក្រុមគ្រូពេទ្យ ព្រមទាំងក្រុមការងារចម្រុះចាក់វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១.៨១៧នាក់។ លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងសរុបចំនួន ២២៣,១៧០នាក់ ស្មើនឹង ៩៧,៧២គាគរយ នៅសល់ ៥,២០៧នាក់ ។ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ខេត្តព្រះសហីនុ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទូទាំងខេត្ត និងបើកដំណើរការការមណ្ឌលចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួនមួយមណ្ឌល គឺសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលយ៉ាងរលូន ដែលមានក្រុមគ្រូពេទ្យកងយោធពលខេមរៈភូមិន្ទ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA គ្រូពេទ្យឯកឧត្តម សាយ ឈុំ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យវិស័យឯកជនផ្សេងទៀត ដែលបានចូលរួមយុទ្ធនាកាចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មានដូចជាមន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម ព្រោះការចាក់វាក់សាំង គឺជាគន្លឹៈសំខាន់ក្នុងការការពារជំងឺកូវីដ-១៩ ។ លោកជំទាវក៏បានសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ កុំភ្លេចខ្លួនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា