ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ក្នុងខេត្តមណ្ឌលគិរី
Sun,12 September 2021 (Time 07:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 486នាក់)

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរីបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងតំណាងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានបំពេញបេសកម្មការងារនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និង ឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការសាលាខេត្ត លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិលចំនួន ១០ ដែលពិធីនេះធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។

តាងនាមថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោកអភិបាលរងខេត្ត បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលបានចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងខេត្តមណ្ឌលគិរី តាមរយ:សកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមទីសាធារណៈនានាក្នុងខេត្តមណ្ឌលគិរី។ លោក សាយ ម៉េងគីម បានបន្តថា អង្គការ សមាគម គឺជាដៃគូមិនអាចខ្វះបាន ក្នុងការជួយកសាងនិងអភិវឌ្ឍន៍ខេត្ត ហើយរដ្ឋបាលខេត្តមណ្ឌលគិរីស្វាគមន៍ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការ សមាគម ដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ តាមរយៈពិធីនេះដែរ លោកអភិបាលរងខេត្ត ក៏បានស្នើដល់អង្គការទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដូចជាអាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣ ការពារ ៣កុំ មានវិធានការនានារបស់ក្រសួងសុខាភិបាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ឹម វុទ្ឋា អគ្គលេខាធិការរង នៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល បានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលើកស្ទួយខេត្តមណ្ឌលគិរីអោយមានការអភិវឌ្ឍកាន់តែប្រសើរឡើង។

ឯកឧត្តម ស៊ឹម វុទ្ធា បានបញ្ជាក់ថា វេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរខេត្តក្រុងទូទាំងប្រទេស ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមទីសាធារណៈ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងជាពិសេសនៅតាមសាលារៀនរដ្ឋនានា ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស ក្នុងពេលបើកសាលារៀនឡើងវិញ។ ម្យ៉ាងវិញទៀត វេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល បានកសាងទំនាក់ទំនងល្អ កិច្ចសហការណ៍ជិតស្និទ្ធនិងគាំទ្រសកម្មភាពការងាររបស់អង្គការសង្គមស៊ីវិល ព្រមទាំងជំរុញ លើកទឹក ចិត្តឲ្យមានកិច្ចសហការល្អរវាងសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
941 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8932 នាក់
ខែនេះ :
39261 នាក់
3 ខែនេះ :
101426 នាក់
សរុប :
1233714 នាក់