ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីទទួលបានអំណោយរថយន្តសង្គ្រោះបន្ទាន់០១គ្រឿងពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន
Thu,16 September 2021 (Time 09:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 437នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការី បានទទួលអំណោយដ៏ថ្លៃថ្លាពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននូវរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿងសម្រាប់បំពាក់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះសមានចិត្ដដ៏សប្បុរសតរបស់ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីរាជការនៃក្រសួងបរិស្ថានដែលបានផ្តល់នូវអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង សម្រាប់បំពាក់ជូន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

អំណោយដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ចែករំលែក ផុសចេញពីទឹកចិត្តសប្បុរសរបស់ ឯកឧត្តម ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត ក៏ដូចជាការរក្សានូវសុខុមាលភាពរបស់កងកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញបេសកកម្មថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដី នៃព្រះរាជាណាច ក្រកម្ពុជា។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងទទួលបាននូវពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1572 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9563 នាក់
ខែនេះ :
39892 នាក់
3 ខែនេះ :
102057 នាក់
សរុប :
1234345 នាក់