ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសទី២ ដូសទី១ជូនប្រជាពលរដ្ឋ ព្រះសង្ឃអាយុ១៨ឆ្នាំឡើង និង ដូសទី២ ជូនកុមារ យុវវ័យ នៅឃុំចំណោម និងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ក្នុងឱកាសចុះពិនិត្យមើលនោះ ក្នុងគោលបំណងជម្រុញដល់ក្រុមការងារចម្រុះមានអាជ្ញាធរឃុំ គ្រូពេទ្យ ដើម្បីផ្សព្វផ្សាយ ជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ គ្រប់ភូមិ គ្រប់គ្នាបានទទួលការចាក់វ៉ាក់ការពារជំងឺកូវីដ១៩។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំបន្ថែមដល់ព្រះតេជៈគណ ប្រជាពលរដ្ឋទូទៅទាំងអស់ ទោះបីជាបានទទួលការចាក់វ៉ាក់សាំងទាំងអស់ទី១ ទី២ហើយក៍ដោយ តែត្រូវចូលរួមគោរព អនុវត្តន៍វិធានសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា