ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កូរ៉េខាងជើងធ្វើតេស្តមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើងក្នុងការត្រៀមខ្លួន​ប្រយុទ្ធ និង​ពង្រឹងសមត្ថភាព​នៃ​ការបំពេញភារកិច្ច​កម្លាំង​វរសេនាធំ​ដែល​ទើ​រៀបចំ​ថ្មី
Thu,16 September 2021 (Time 09:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 396នាក់)

សេអ៊ូល ៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា ការធ្វើតេស្តមីស៊ីលកាលពីថ្ងៃពុធម្សិលមិញនេះ គឺជាប្រភេទមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង ដែលទុកសម្រាប់វាយប្រហារកងកម្លាំងបរទេសណា ដែលបង្កការគំរាមកំហែង ចំពោះកូរ៉េខាងជើង។

យោងតាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ការធ្វើ​សមយុទ្ធ​បាញ់​សាកល្បង​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បញ្ជាក់​ពី​ភាពជាក់ស្តែង​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​ដឹក​តាមផ្លូវ​ដែក​ដែល​បានដាក់​ពង្រាយ​សម្រាប់​ប្រតិបត្តិការ ជា​លើកដំបូង​នៃ​ការវិនិច្ឆ័យ​ការត្រៀមខ្លួន​ប្រយុទ្ធ និង​ពង្រឹងសមត្ថភាព​នៃ​ការបំពេញភារកិច្ច​កម្លាំង​ភ្លើង​នៃ​កងវរសេនាធំ​ដែល​ទើបតែ​រៀបចំ​ថ្មី របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា និង​ទទួលបាន​នូវ​ភាព​ស្ទាត់ជំនាញ​នៅក្នុង​នីតិវិធី​ប្រតិបត្តិការ ក្នុងករណី​ដែល​ត្រូវ​ប្រយុទ្ធ​សង្គ្រាម​ពិតប្រាកដ​។​

សូមជម្រាបថា កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនក៏បានប្រកាសពីការចាប់សញ្ញាបានជុំវិញការធ្វើតេស្តមីស៊ីល របស់កូរ៉េខាងជើងខាងលើនេះផងដែរ ដោយមានចំនួនពីរគ្រាប់។ ការធ្វើតេស្តរបស់កូរ៉េខាងជើងកាលពីម្សិលមិញ បានកើតមានឡើងក្នុងថ្ងៃតែមួយ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីក ចេញពីនាវាមុជទឹក (SLBM) ដែលបានបង្កឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានការណ៍នៅក្នុងប្រទេសកូរ៉េទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1725 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9716 នាក់
ខែនេះ :
40045 នាក់
3 ខែនេះ :
102210 នាក់
សរុប :
1234498 នាក់