ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មនុស្ស៣នាក់ស្លាប់ និងជាង៦០នាក់រងរបួស ក្រោយគ្រោះរញ្ជួយដី ៦.០រ៉ិចទ័រ វាយប្រហារខេត្តស៊ីឈាន់
Fri,17 September 2021 (Time 07:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 459នាក់)

ឆឹងទូ ៖ មនុស្ស​៣​នាក់​ស្លាប់ ​និង​៦០នាក់​ផ្សេងទៀត​បាន​របួស​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.០​រ​វ៉ិ​ច​ទ័​រ​បាន​វាយប្រហារ​សង្កាត់លូ​សៀន Luxian នៃ​ទីក្រុង លូ​ចូ​វ (Luzhou )​ខេត្ត​ស៊ី​ឈាន់ (Sichuan) ភាគ​និរតី​ប្រទេស​ចិន​។ ​នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។​

អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នកស្លាប់ និងរងរបួសត្រូវបានរាយការណ៍នៅភូមិ កាវប៉ាវ (Caoba) ឃុំ ហ្វូជី (Fuji) នៃសង្កាត់ Luxian របស់ទីក្រុង Luzhou ក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។ បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៤៖៣៣នាទីព្រឹកថ្ងៃព្រហស្បត៍នេះ ពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ។

អាជ្ញាធរខេត្តស៊ីឈាន់បានឲ្យដឹងទៀតថា លំនៅឋានប្រជាជនសរុប ៧៣៧ខ្នងបានដួលរលំទាំងស្រុង, ៧២ខ្នងរងការខូចខាតធ្ងន់ធ្ងរ និង ៧,២៩០ខ្នងទៀតរងការខូចខាតតិចតួច។ បន្ថែមពីនេះប្រជាជនជាង ៦,៩០០នាក់ ត្រូវបានសម្រេចឲ្យផ្លាស់ប្តូរទីលំនៅ និងជាង ១០,០០០នាក់ ត្រូវដាក់ឲ្យស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
782 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6178 នាក់
ខែនេះ :
26625 នាក់
3 ខែនេះ :
90163 នាក់
សរុប :
1168755 នាក់