ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះនាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនស្រុក ក្រុងទាំង៦
Sat,18 September 2021 (Time 07:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 419នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញនាំយកអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនដល់ស្រុក-ក្រុងទាំង៦ ចំណុះសាលាខេត្ត ដើម្បីបន្តចែកជូនដល់គ្រប់ការិយាល័យ និងតាមវិទ្យាល័យ អនុវិទ្យាល័យដែលនឹងត្រូវបើកដំណើរការឲ្យសិស្សចូលរៀនឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

អំណោយទាំងអស់នោះមាន ៖ ម៉ាសក្រណាត់ចំនួន១៥.០០០ ម៉ាស, ទឹកជែលលាងដៃចំនួនកេស និងផ្ទាំងរូបភាពសម្រាប់អប់រំផ្សព្វផ្សាយ ត្រៀមបង្ការ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ មានតូចធំចំនួន១,១០០សន្លឹក។

ឯកឧត្តមគណៈអភិបាលខេត្តបានថ្លែងទៅកាន់មន្ទីរ អង្គភាព ពាក់ពន្ធ័ទាំងអស់ក្នុងខេត្តត្រូវរៀបចំធ្វើយ៉ាងណាឲ្យកិច្ចដំណើរ នៃការបើកសាលារៀនឡើងវិញប្រកបដោយស្ថិរភាព និងជោគជ័យ គ្មានហានិភ័យខ្ពស់ក្នុងការឆ្លងនៃជំងឺកូវីដ-១៩ ដល់សិស្សានុសិស្ស នៅតាមមណ្ឌល ឬវិទ្យាល័យ។ ទន្ទឹមនោះ ឯកឧត្តមក្រើនរម្លឹកដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់មិនត្រូវធ្វេសប្រហែស និងមើលស្រាលបានទេ ចំពោះមេរោគចម្លងដ៏កាចសាហាវមួយនេះ ដូច្នេះយើងទាំងអស់ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនពីវិធានរបស់រាជរដ្ឋាភិបាលនូវ «៣ការពារ និង៣កុំ»។

ជាមួយគ្នានោះ ឯកឧត្តម វ៉ា ថន គណៈ អភិបាលខេត្តក្រចេះគោរពថ្លែងអំណរអរគុណចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែផ្តល់ជាអំណោយ តាមរយៈក្រុមការងារ កាកបាទក្រហម និងពាំនាំនូវការសួរសុខទុក្ខព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃរ បស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឍដ្ឋានក្នុងព្រះជាណាចក្រកម្ពុជា ដោយឡែកបងប្អូនរស់នៅក្នុងខេត្តក្រចេះរបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1301 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9292 នាក់
ខែនេះ :
39621 នាក់
3 ខែនេះ :
101786 នាក់
សរុប :
1234074 នាក់